ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុ យដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លា មៗ បន្ទាប់ពីរូបគេជិះម៉ូតូយ៉ាងលឿ នជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពី ក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្ យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញម៉ូតូសណ្ដោងរុឺម៉ក បើកបរតាមបណ្ដោយផ្លូវព្រះសុីសុ វត្តិ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុទំនងជាបំរុ ងបត់ត្រឡប់ក្រោយ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-3149 បានធ្វើដំណើរមកពីក្រោយក្នុងល្បឿ នយ៉ាងលឿន និងអក់ស័រជាមួយម៉ូតូសណ្ដោងរុឺម៉ កផងនោះ ក៏បុកពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យម៉ូតូសណ្ដោងរុឺម៉កខ្ទា តឡើងលើឃឿនផ្លូវរងការខូចខាតយ៉ា ងដំណំ រីឯម៉ូតូហុងដាឌ្រីម ដែលបុកពីក្រោយក៏រងការខូចខាតផ្នែ កខាងមុខយ៉ាងដំណំផងដែរ ព្រមទាំងធ្វើឲ្យម្ចាស់ម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុភ្លាមៗ យុវជនម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាម្យដឹកបញ្ចូនទៅ កាន់មន្ទីពេទ្យសង្គ្រោះភ្លាមៗ ។បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្ វើការវាស់វែងយកម៉ូតូ និងម៉ូតូសណ្ដោយរុឺម៉កទៅរក្សាទុ កនៃស្នងការដ្ឋាននគរបារង់ចាំដោះ ស្រាយតាមក្រោយ៕ដោយ ៖ភារ៉ា ដង្កោ