សមត្ថកិច្ចស្រុកអណ្តូងមាសចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់ ករណីហិង្សារចេតនា ក្រោយរត់គេចខ្លួនមួយរយៈ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការស្រុកអណ្ដូងមាសនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំញ៉ាងធ្វើការចាប់ខ្លួនតាមដីការបង្គាប់របស់ចៅក្រមសាលាដំបូងខេត្តពីបទហឹង្សារដោយចេតនាមានស្ថានទម្ងន់បន្ទាប់ពីបានគេចខ្លួនអស់មួយរយៈ។

ការចាប់ខ្លួនជនសង្ស័យតាមដីការបង្កាប់នេះបានអនុវត្តឡើងនៅនៅវេលាម៉ោង១២,៣០នាទីថ្ងៃច័ន្ទ ៨ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨តនៅចំណុចភូមិតាំងជិះឃុំញ៉ាងស្រុកអណ្ដូងមាសខេត្តរតនគិរី។

ការអនុវត្តនេះតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៣៤/១៦ចុះថ្ងៃទី០៣,៥,២០១៦ចេញ លោក សេង សុឹមសុរិយា ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តរតនគិរី។

ជនសង្ស័យដែលកម្លាំងចាប់ខ្លួនបាននោះឈ្មោះ ថុល ខ្នុយ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរដែលជាប់ពាក់ព័ន្ឋករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់បានប្រព្រឹត្តកាលពីថ្ងៃទី១៥,០១,២០១៦នៅភូមិកេតឃុំញ៉ាងស្រុកអណ្ឌូងមាស។

បច្ចុប្បន្នកម្លាំងជំនាញអធិការស្រុកកំពុងបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print