ខេត្តមណ្ឌលគិរីៈ រថយន្តលុចសុីសមួយគ្រឿងក្រឡាប់ជាច្រើនត្រឡប់រួចធ្លាក់ចូលក្នុងប្រលាយទឹកបង្ករឱ្យអ្នកជិះក្នុងរថយនចំនួន០៧នាក់រងរបួសធ្ងន់និងស្រាល់ចំនួន០៤នាក់។
ហេតុការណ៍រថយន្តលុចសុិសក្រឡាប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០៩.២៧នាទីព្រឹក ថ្ងៃអង្គារ៍៩កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨លើកំណាត់ផ្លូវជាតិលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាប្រភព មុនកើតហេតុ រថយន្តរងគ្រោះនោះបើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុ ផ្លូវកោងរថយន្តក៏រេចង្កូតមកម្ខាងនៃផ្លូវក៏ក្រឡាប់ជាច្រើនក្រឡាប់តែម្តងជាប់នៅក្នុងប្រឡាយ។
ភ្លាមៗនោះអ្នកភូមិបានមកជួយនិងសង្គ្រោះជនរងគ្រោះទាំងបួនទៅមន្ទីរពេទ្យឯកជន។
សមត្ថកិច្ចថារថយន្តក្រឡាប់ដោយសារអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបង្ករឱ្យមានគ្រោះថ្នាក់បែបនេះ។
រថយន្តរងគ្រោះម៉ាកលុចសីុស៣០០ពណ៌ស្កពាក់ស្លាក់លេខភ្នំពេញ២,L៦៣៨៣បានធ្វើដំណើពីខេត្តក្រចេះមកខេត្តមណ្ឌលគិរីជារបស់គ្រុមហ៊ុនអចលនៈទ្រព្យ អិល.អូ.ឌីL.O.Dផ្តល់សេវាកម្មបង់រំលស់ បញ្ចាំម៉ូតូ ឡាននិងកាតគ្រីគ្រប់ប្រភេទ។
ក្រោយកើតហេតុរថយន្ត ត្រូវបានកម្លាំងអធិការរដ្ឋានស្រុកកែសីមាស្ទូចយកមករក្សាទុករងចាំការដោះតាមក្រោយ៕ ដោយ ជីវ័ន្ត