លោក ដូណាល់ ត្រាំ នឹងមានគូប្រជែងវ័យចំណាស់និងជាមហាសេដ្ឋីដូចគ្នាក្នុងការបោះឆ្នោតនាឆ្នាំ២០២០

ចែករំលែក៖

គូប្រជែងថ្មីរបស់លោក ត្រាំ ក្នុងការបោះឆ្នោតនាឆ្នាំ២០២០ នោះគឺជាមហាសេដ្ឋី Bloomberg ដែលមានបទពិសោធន៍ខ្ពស់នៅក្នុងឆាកនយោបាយមិនដូចប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ ដែលមិនធ្លាប់មានបទពិសោធន៍ធ្វើឲ្យអាមេរិកធ្លាក់នៅក្នុងស្ថានភាពច្របូកច្របល់ និងមានវិវាទផ្ទៃក្នុង។

អតីតអភិបាលក្រុងញូវយ៉ក និងជាមហាសេដ្ឋី លោក Michael Bloomberg បានប្រកាសថា លោកអាចនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ដើម្បីទម្លាក់ប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែពេលនេះលោក Michael Bloomberg ជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យមិនមែនបេក្ខភាពសេរីទៀតឡើយ។

សារព័ត៌មាន New York times នៅថ្ងៃទី១៧ ខែកញ្ញាបានផ្សាយថា លោក Michael Bloomberg អាយុ ៧៦ឆ្នាំ បានបង្ហាញពីគោលបំណងចង់ក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ប៉ុន្តែលោកមិនទាន់សម្រេចជាផ្លូវការនៅឡើយ។ លោកបញ្ជាក់ទៀតថា ប្រសិនបើលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនោះ គឺមិនមែនជាបេក្ខភាពគណបក្សសាធារណរដ្ឋឡើយ គឺជាគណបក្សប្រជាធិបតេយ្យ។

លោក Michael Bloomberg ធ្លាប់មានបទពិសោធន៍ខ្ពស់នៅក្នុងការដឹកនាំនយោបាយ មិនដូចប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។ លោក Michael Bloomberg ធ្លាប់កាន់តំណែងជាចៅហ្វាយក្រុងញូវយ៉ក៣អាណត្តិជាប់គ្នា។

លោកធ្លាប់មានគម្រោងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០០៨, ២០១២ និង២០១៦ ប៉ុន្តែក្រោយមកក៏បោះបង់ចោល។ លោក Michael Bloomberg ជាបុគ្គលផ្តល់អាទិភាពដល់សង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុ ផ្ទុយទំាងស្រុងពីប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកតែងតែរិះគន់យ៉ាងខ្លាំងដល់លោក ត្រាំ ទៀតផង ដែលដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ លោក Michael Bloomberg នឹងគាំទ្រហិរញ្ញវត្ថុដល់បេក្ខភាពគណបក្សប្រជាធិបតេយ្យ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print