ស្លាប់ដោយព្យុះFlorenceនៅអាមេរិកនិងព្យុះMangkhutនៅចិន កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

មកទល់ពេលនេះព្យុះ Florence នៅរដ្ឋ North Carolina និងរដ្ឋ South Carolina អាមេរិកបានកើនឡើងដល់ទៅ២៣នាក់ និងរងរបួសជាច្រើន ។ជាមួយគ្នានោះព្យុះ បាននាំមកនូវកម្ពស់ទឹកភ្លៀងកម្រិត៩១ សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ ពេលដែលវាបោកបក់មកលើ រដ្ឋ North Carolina ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញ ហើយជំនន់ទឹក ភ្លៀង អាចនឹងអូសបន្លាយពេលជាច្រើន សប្តាហ៍ទៀតនៅតាមតំបន់មួយចំនួន ទូទាំងរដ្ឋ។

ព្យុះ Florence បានបន្តដំណើរឆ្លងកាត់ រដ្ឋ Virginia និងបក់បោកឆ្ពោះទៅកាន់ តំបន់ New England ហើយវានឹងបង្កជា ជំនន់ទឹកភ្លៀង ចាប់តាំងពីរដ្ឋ Maryland រហូតដល់រដ្ឋ New York និងនៅភាគខាង ត្បូងនៃតំបន់ New England ។

នៅក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina មន្ទីរឧតុនិយមជាតិបាន បន្តក្រើនរំឭកដល់ប្រជាពលរដ្ឋថាទឹកជំនន់នឹងកាន់តែអាក្រក់ជាងនេះទៅទៀត ។ ដោយឡែកទន្លេធំៗត្រូវបានគេរំពឹងថានឹងបន្តជន់លិចរយៈពេលពី២ទៅ៣សប្តាហ៍ទៀត ។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយ សារព្យុះ Florence ដែលបានបោកបក់មក ដល់រដ្ឋ North Carolina កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានកើនឡើងដល់២៣នាក់ នៅរដ្ឋ North Carolina និងរដ្ឋ South Carolina កាលពីថ្ងៃចន្ទទី២៧ ខែកញ្ញា នេះ។ខណៈនោះដែរ ផ្ទះសម្បែង និងមុខ ជំនួញជាង៥០៩.០០០កន្លែង ត្រូវបាន កាត់ផ្តាច់ចរន្តអគ្គិសនី ទាំងស្រុងនៅរដ្ឋ North Carolina និងរដ្ឋ South Carolina និងតាមរដ្ឋជុំវិញនោះ។

ចំណែកនៅក្នុងប្រទេសចិនវិញ អាជ្ញាធរ ចិននៅថ្ងៃចន្ទនេះ បានអះអាងថាចំនួនអ្នកស្លាប់បានកើនឡើងដល់៤នាក់ នៅក្នុង ខេត្តក្វាងទុង (Guangdong) ក្រោយ ព្យុះទីហ្វុង Mangkhut បានបោកបក់បំផ្លិច បំផ្លាញខេត្តភាគខាងត្បូងមួយនេះ របស់ចិន។

ព្យុះទីហ្វុង Mangkhut បានចាប់ផ្តើម វាយប្រហារ នៅវេលាម៉ោង៥ល្ងាច កាល ពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លើតំបន់ ឆ្នេរសមុទ្រ នៃទីក្រុង Jiangmen ខេត្ត Guangdong ជាមួយនឹងល្បឿនខ្យល់ ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ថែម ពីលើនេះ ព្យុះដ៏កំណាចនេះក៏បានផ្ដាច់ជីវិតមនុស្ស៣នាក់ផងដែរនៅក្នុងទីក្រុង Guangzhou ខណៈមនុស្សម្នាក់ទៀតបាន ស្លាប់នៅ ឯទីក្រុង Dongguan ខេត្ត Guangdong។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃអាទិត្យមុននេះមានមនុស្សជាង៣.១១លាននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ ហើយទូក នេសាទជាង៤៩.០០០គ្រឿង ត្រូវបានហៅឲ្យត្រឡប់មកកាន់កំពង់ផែខេត្តវិញ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print