ជនសង្ស័យម្នាក់ដឹកប្រពន្ធនិងកូនមកពិនិត្យបែរជាបន្លំលួចកាបូបលុយនិងទូរស័ព្ទត្រូវគេចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យម្នាក់បានជាប់ខ្នោះសមត្ថកិច្ចបន្ទាប់ពីដឹកប្រពន្ធនិងកូនមកពេទ្យហើយបែរជាបន្លំលួចកាបូបនៅក្នុងគ្លីនិកហើយបុគ្គលិកឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចគ្លីនិកបន្លឺភូមិគង្គាផុសសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ។

ជនរងគ្រោះម្ចាស់គ្លីនិកមានឈ្មោះ ឃឹម រ៉ានីភេទស្រីអាយុ ៥០ ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះរួមមានប្រាក់២៨០០ដុល្លារលុយខ្មែរមួយលានរៀលទូរស័ព្ទ៧គ្រឿងម៉ាកសាំស៊ុង៥គ្រឿងអាយហ្វូន២គ្រឿង។ជនសង្ស័យមានឈ្មោះ ឡូច ណេត ភេទប្រុសអាយុ៣៥មានទីលំនៅភូមិកប់កណ្តឹងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យជិះរថយន្តម៉ាកសាំយ៉ុងពណ៍សតាមប្រភពត៌មានពីម្ចាស់គ្លីនិកបានឱ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានបើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដឹកប្រពន្ធនិងកូនប្រុសតូចពីរនាក់មកឈប់នៅមុខគ្លីនិកខាងលើរួចប្រពន្ធបានបីកូននិងដឹកដៃកូនប្រុដម្នាក់ទៀតដើម្បីចូលពិនិត្យកូននៅក្នុងគ្លីនិកខាងលើហើយជនសង្ស័យជាប្តីបានដើរចូលតាមពីក្រោយក្នុងគ្លីនិក​។ប្រភពបន្តទៀតថា​ ខណះដើរចូលទៅក្នុងឃើញមានឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបលុយដែលជនរងគ្រោះបានដាក់ទុកនៅលើតុក្បាលគ្រែអ្នកជំងឺរួចដើរចេញមកក្រៅស្រាប់តែពេលនោះបុគ្គលិកពេទ្យឃើញទាន់ក៏ផ្អើលឆោឡោបង្កឲ្យមានការណ៍នាំគ្នាចាប់បានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទទួលសង្កែទី២ចាត់ការតាមច្បាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់កាបូបលុយនិងទូរស័ព្ទឱជនរងគ្រោះវិញ។

បន្ទាប់ពីឃាត់ខ្លួនកំលាំង ប៉ុសិ៍្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធី៕ អារុណរះ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print