អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមប្រែក្លាយអង្គការ OPEC ជាឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីុរ៉ង់

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានចោទ ប្រកាន់ប្រទេស ដែលជាសត្រូវរបស់ខ្លួនគឺ អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួមកំពុងប្រែ ក្លាយបណ្តាប្រទេសនាំប្រេងចេញលំដាប់ ពិភពលោក OPEC ទៅជាឧប្បករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីុរ៉ង់ ។

តំណាងអីុរ៉ង់នៅក្នុងអង្គការនៃបណ្តាប្រទេសនាំប្រេងចេញ Organization of petroleum Exporting Countries(OPEC) បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត និង បណ្តាប្រទេសអារ៉ាប់រួម UAE បានដណ្តើមទីផ្សារនាំប្រេងចេញរបស់អីុរ៉ង់ ។ តំណាង អីុរ៉ង់់នៅOPEC គឺលោក Sossein Kazempour Ardebiliបានបញ្ជាក់ទៅកាន់សារព័ត៌មាន Shana របស់អីុរ៉ង់់ថា «អារ៉ាប់ប៊ីសា អ៊ូឌីត និងអារ៉ាប់រួម បានប្រែក្លាយ OPEC ទៅជាឧបករណ៍របស់អាមេរិកហើយបាន ធ្វើឲ្យOPEC បាត់បង់នូវទំនុកចិត្ត។

កាលពីចុងខែឧសភា អាមេរិកបាន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូកាលពីឆ្នាំ២០១៥ ដែលមាន ប្រទេសចុះហត្ថលេខា ដូចជា អាមេរិក រុស្ស៊ី ចិន អីុរ៉ង់់ បារាំង អង់គ្លេស និង អាលឺ្លម៉ង់ ។

បើទោះបីមានការប្រឆាំងពីអីុរ៉ង់់ និង បណ្តាប្រទេសដែលបានចុះហត្ថលេខា ដើម្បីការពារ កិច្ចព្រមព្រៀង ប៉ុន្តែមិនបាន សម្រេច ហើយអាមេរិកបន្តដាក់ទណ្ឌកម្មទៅលើអីុរ៉ង់់ដដែល។ ការដាក់ទណ្ឌកម្ម ដំណាក់កាលទីមួយទៅលើផលិតផល សំខាន់របស់អីុរ៉ង់នៅទូទាំងពិភពលោក ដើម្បីរារាំងការទិញប្រាក់ដុល្លាររបស់អីុរ៉ង់ក៏ដូចជាសម្ភារនៅក្នុងវិស័យផលិតរថយន្ត ។

នៅក្នុងដំណាក់កាលទីពីររដ្ឋាភិបាល របស់ប្រធានាធិបតីដូណាល់ត្រាំបានព្យាយាមរារាំង ការនាំចេញប្រេងរបស់អីុរ៉ង់់ឲ្យស្ថិតនៅក្នុងកម្រិតសូន្យធ្វើឲ្យសេដ្ឋកិច្ចអីុរ៉ង់ត្រូវដួលរលំ ហើយបង្ខំចិត្តត្រូវតែអង្គុយ តុពិភាក្សា តាមការចង់បានរបស់អាមេរិក។

ដើម្បីបំពេញនូវកង្វះប្រភពផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក អាមេរិកបានអំពាវនាវ ដល់ ក្រុមអ្នកផលិតផលប្រេងដូចជាអារ៉ា ប៊ីសាអ៊ូឌីត រុស្ស៊ី និងបណ្តាប្រទេសផ្សេង ទៀតនៅ OPEC បន្ថែមប្រេងនាំចេញ ក្នុងគោលដៅរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា អាមេរិកនឹង ដាក់គំនាបយ៉ាងខ្លាំងបំផុតដល់ប្រទេសអីុរ៉ង់ដើម្បីឲ្យប្រទេសនេះផ្លាស់ប្តូរពីទស្សនៈ នយោបាយរបស់ខ្លួន។ លោកបន្តទៀតថា អាមេរិក មិនមានបំណងចង់ឲ្យអីុរ៉ង់ផ្លាស់ ប្តូររបបដឹកនាំនោះឡើយ គឺចង់ឲ្យផ្លាស់ប្តូរ តែសកម្មភាពនយោបាយមួយចំនួន ប៉ុណ្ណោះ។

ច្បាប់ដាក់ទណ្ឌកម្មលើវិស័យប្រេងទៅលើអីុរ៉ង់នឹងមានប្រសិទ្ធភាពនៅថ្ងៃទី៤ខែ វិច្ឆិកា ដោយបានហាមប្រទេសជុំវិញពិភពលោកទិញប្រេងពីអីុរ៉ង់់ ។ ប្រទេសដែល ទិញប្រេងពីអីុរ៉ង់់ មានដូចជាចិន ឥណ្ឌា អាចទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកប្រសិនបើនៅតែបន្តទិញប្រេងពីអីុរ៉ង់់ ក្រោយច្បាប់ដាក់ទណ្ឌកម្មអាមេរិកចូលជាធរមាននោះ។

ការបាត់បង់ប្រភពផ្គត់ផ្គង់ប្រេងពីអីុរ៉ង់់ រួមផ្សំជាមួយប្រភពផ្គត់ផ្គង់ផ្សេងទៀតនៅ OPEC និងវេណេហ្ស៊ុយអេឡាបានធ្វើឲ្យតម្លៃប្រេងលើពិភពលោកឡើងថ្លៃ ។ នៅ ដើមសប្តាហ៍នេះ តម្លៃប្រេងកើនឡើងដល់ទៅ៨០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែកន្លងមក ។

សកម្មភាពរបស់ប្រធានាធិបតីអាមេរិកមិនទទួលបានការគាំទ្រ ពីសហគមន៍អន្តរ ជាតិក៏ដូចជាអ្នកនយោបាយនៅអាមេរិកឡើយ ពិសេសគឺគណបក្សប្រជាធិបតេយ្យ។ កន្លងមកថ្មីៗអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើេរី ដែលជាអ្នកពិភាក្សាស្តីពីកម្មវិធីបរមាណូអីុរ៉ង់់នោះបានជួបជា មួយរដ្ឋមន្ត្រីការបរទេសអីុរ៉ង់ ។ ជំនួបនោះទទួលរងការស្តីបន្ទោសពីប្រធានាធិបតី អាមេរិកថា កំពុងបំផ្លាញការងារប្រឹងប្រែង របស់រដ្ឋាភិបាល និងមិនគិតដល់ប្រយោជន៍របស់ប្រជាជនអាមេរិកាំង។ លោកចន ឃេរី អតីតប្រមុខការបរទេសអាមេរិកក្នុងអាណត្តិរបស់លោកអូបាម៉ា បានរងការចោទ ប្រកាន់ពីលោក ប្រធានាធិបតីដូណាល់ ត្រាំ នៅបន្ទាប់ពីមានដំណឹងថាលោកបានបន្តជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរបស់អីុរ៉ង់់ ដែលរដ្ឋាភិបាលអាមេរិកទើប សម្រេចត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសាររឿងផលិតមីស៊ីល ហើយនិង អន្តរាគមន៍យោធារបស់អីុរ៉ង់់ ក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ជំនួបរវាងលោកចន ឃេើរី ជាមួយរដ្ឋ មន្រ្តីការបរទេសអីុរ៉ង់់បច្ចុប្បន្នបានក្លាយជារឿងចម្រូងចម្រាសខ្លាំង នៅអាមេរិក។ នៅក្នុងសារTwitter កាលពីថ្ងៃសុក្រ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន ចាត់ទុកជំនួបរវាង អតីតរដ្ឋមន្រ្តីការបរទេស អាមេរិក ជាមួយប្រមុខការទូតអីុរ៉ង់លោក ហ្សាវ៉ា ហ្សារីហ្វ ថា ខុសច្បាប់ មិនធ្លាប់មាន ពីមុនមក និងកំពុងបំផ្លាញនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក។ សម្រាប់ លោកដូណាល់ ត្រាំ លោកអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃើេរី បានជួបជាមួយ របបអីុរ៉ង់ដ៏គួរឲ្យស្អប់។ “លោកចន ឃើេរីបាននិយាយប្រាប់ភាគីអីុរ៉ង់់ឲ្យរង់ចាំចប់អាណត្តិ របស់រដ្ឋបាលត្រាំសិន ។ រឿងនេះគឺ អាក្រក់ ខ្លាំងណាស់” នេះជាសារប្រឆាំងរបស់ លោក ដូណាល់ ត្រាំ។

តាមលោកប្រធានាធិបតីអាមេរិក លោក ចន ឃើេរី បានជួបជាមួយភាគីអីុរ៉ង់់ ដោយមិនបានជូនដំណឹងជាមុនទៅក្រសួងការបរទេសអាមេរិកនោះទេ។ នៅក្នុងសន្និសីទ កាសែតនៅសប្តាហ៍នេះ រដ្ឋមន្រ្តីការបរ ទេសអាមេរិក លោក Mike Pompeo មិននិយាយថា ជំនួបរបស់លោកចន ឃេរីជាមួយរដ្ឋមន្រ្តីការបរទេសអីុរ៉ង់់បច្ចុប្បន្នថា ជារឿងខុសច្បាប់ទេ ប៉ុន្តែសម្រាប់ប្រមុខ ការបរទេស (មកពីគណបក្សសាធារណ រដ្ឋ) អ្វីដែលលោកចន ឃើេរីធ្វើ គឺមិនសម ស្រប និងមិនធ្លាប់មានពីមុនមកនោះទេ។

តាមលោកMike Pompeo លោកចន ឃេរី ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែ លោកនៅបន្តជួបពិភាក្សាជាមួយ ប្រមុខការបរទេសរបស់អីុរ៉ង់់ ដែលជា ប្រទេសគាំទ្រក្រុមភេរវកម្ម នៅក្នុងពិភព លោក។ លើសពីនោះ លោកឃើេរីនៅបាននិយាយប្រាប់អុីរ៉ង់ថា ឲ្យអត់ធ្មត់រង់ចាំរហូតដល់ចប់អាណត្តិរបស់លោកត្រាំទៀត។

នៅក្នុងយុទ្ធនាការឃោសនាផ្សព្វផ្សាយស្នាដៃការងាររបស់ខ្លួន លោកចន ឃើេរី ដែលធ្លាប់ ជារដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិលោកអូបាម៉ា បានទទួលស្គាល់នៅសប្តាហ៍ នេះថា លោកនៅបន្តជួបនិយាយជាមួយលោកហ្សារីហ្វ រដ្ឋមន្រ្តីការបរទេសអីុរ៉ង់់ ពី៣ ទៅ៤ដង នៅក្រោយលោកលែងជា រដ្ឋមន្រ្តីការបរទេសអាមេរិក។ លោកចន ឃើេរី បានចូលជិតស្និទ្ធ ចុះសម្រុងជាមួយប្រមុខការបរទេសអីុរ៉ង់ នៅក្នុងពេលលោកប្រឹងប្រែងចរចាបញ្ចុះបញ្ចូលអីុរ៉ង់ រហូត សម្រេចបង្កើតបានកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអីុរ៉ង់ ដែលលោកដូណាល់ ត្រាំប្រកាសដកខ្លួនទៅវិញ កាលពីចុងឆ្នាំ ២០១៧ ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print