លោកបណ្ឌិត លី ឆេង ជួបសំណេះសំណាលសិស្សប៊ែលធី ជាប់និទ្ទេសA៤២រូបក្នុងការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ២០១៨”

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិតលី ឆេង អគ្គនាយកប៊ែលធីគ្រុប នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ​ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយ សិស្សប៊ែលធី និទ្ទេស A ទាំង ៤២រូប ដែលបាន ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៧-២០១៨ ដែលក្នុង នោះ សិស្សឈ្មោះ ប៉េង គីមហេង ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩ ។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តក្មួយៗទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង សិក្សារៀនសូត្រ បន្ថែមទៀត ដើម្បីទទួលបានជោគជ័យ ក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា លើមុខជំនាញ ដែលខ្លួនពេញចិត្ត និងក្លាយជាធនធាន ដ៏មានសារៈសំខាន់បំផុត សម្រាប់ជួយអភិវឌ្ឍ ប្រទេសកម្ពុជាយើងឱ្យបានរីកចម្រើនរុងរឿង នាពេលអនាគត ។

គួរបញ្ជាក់ផងដែរថា សិស្សប៊ែលធី និទ្ទេស A ទាំង ៤២រូប នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ដៃគូល្បីៗរបស់ប៊ែលធី នៅជុំវិញ ពិភពលោក ដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហបុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print