កាស៊ីណូនៅច្រកដូង៧ដើមបើកដំណើរការឡើងវិញ បន្ទាប់ពីបិទប្រកាសបានមួយដង្ហើមចង្រិត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីអាជ្ញាធរខេត្តមានចំណាត់ការលើកាស៊ីណូ «ច្រកដូង៧ដើម» ដោយឱ្យព្រះរាជអាជ្ញា នគរ បាល និង កងរាជអាវុធហត្ថ ចុះស្រាវជ្រាវត្រួតពិនិត្យ ហើយលទ្ធផលបង្ហាញថាខុសច្បាប់ ឈានដល់បិទទីតាំងមួយនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញ ដំណើរការឡើងវិញដដែល ថែមទាំងរំលោភអាជ្ញាប័ណ្ណ លើសដើម ។ កាស៊ីណូច្រកដូង៧ដើម ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នេះបើតាមការឲ្យដឹងពីអ្នកនិយមចូលលេងល្បែងនៅទីតាំងខាងលើនេះ មើលឃើញភាគ ច្រើនលើសពី៩០ភាគ រយនៃអ្នកចូលលេង សុទ្ធតែជាពលរដ្ឋខ្មែរ ទោះជាមានសន្តិសុខ និង សមត្ថកិច្ចចាំពិនិត្យទីនោះក៏ដោយ។

អ្នកនិយមចូលលេងបន្តថា សកម្មភាពនេះបានបញ្ជាក់ថា សូម្បីតែអ្នកមានលុយនៅស្រុកមេ មត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងស៊ីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ ប្រភេទមកលេងភ្នាល់ ចាក់លុយយ៉ាងសប្បាយ និងមានសុវត្ថិភាពរលូនដូចដើម ។

ទីតាំងកាស៊ីណូខាងលើ ក្រៅនេះសង្វៀនជល់មាន់ ចាក់ភ្នាស់ សប្បាយហ៊ោកញ្ជ្រៀវលាន់ឮ អឺងកងរំពង មានទាំងពលរដ្ឋខ្មែរ-វៀតណាម ក្លាយទៅជាទម្លាប់សម្រាប់តំបន់មានបនល្បែង បែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណ កាស៊ីណូស្របច្បាប់មួយនេះ ។

ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរដល់ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការ នគរ បាលនៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរ បាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេល ធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសង ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យ សម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិ ភាព ។

គួរបញ្ជាក់ថា កន្លងមក ករណីនេះ ជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នា របៀបដោះសារ ក្នុង ន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print