មន្រ្តីឧស្យាននុរក្សដែនជម្រកសត្វព្រៃស្រែពកអង្គការគំរោងWCSចុះបង្ក្រាបសិប្បកម្មអត់ច្បាប់ជាច្រើនកន្លែងនៅស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សិប្បកម្មមគ្មានច្បាប់អនុញ្ញាតជាច្រើនកន្លែងត្រូវបានកំលាំងមន្រ្តីឧស្យាននុរក្សដែនជម្រកសត្វព្រៃស្រែពកអង្គការគំរោងWCSក្រោមការដឹកនាំ លោកម៉ម វណ្ណដា ព្រះអាជ្ញារងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរីចុះបង្ក្រាប។

ការចុះបង្ក្រាបសិប្បកម្មគ្មានច្បាប់អនុញ្ញាតជាច្រើនកន្លែងនោះបានធ្វើឡើង នារសៀល ថ្ងៃពុធ ១០ កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិ ខ្លងលែ (ហៅទួល) ឃុំសុខសាន្តស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ រឹបអូសបាន

ម៉ាសីុនភ្លើងមួយគ្រឿង
.តាបឈូស ០១ គ្រឿង
.ម៉ូទ័រឈូស ០១ គ្រឿង
.ម៉ូទ័រសំលៀង ០១គ្រឿង
.ម៉ូទ័រខាត់ ០២ គ្រឿង
.ម៉ូទ័រ ០២គ្រឿង
.សន្លឹកគ្រោងទ្វារ៨០សន្លឹក ជាប្រភេទឈើសុក្រំ
.ទ្វារ ០៧ សន្លឹក
.ម៉ូទ័រ ជ្រី ០១ គ្រឿង។

បន្ទាប់ពីប្រតិបត្តិការបង្ក្រាប ក្រុមមន្ត្រីឧស្យាននុរក្ស បានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិច្បាប់ផងដែរ៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print