ជនជាតិឡាវ៦នាក់ឆ្លងដែនចូលទឹកដីនៃប្រទេសកម្ពូជាលួចកាប់ឈើត្រូវកម្លាំងវរៈកាពារព្រុំដែនធ្វើការឃាត់ខ្លួនមកសួនាំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវ៦នាក់ដែលលួចឆ្លងដែនខុសច្បាប់ចូលមកលួចកាប់ឈើតាមបន្ទាត់ព្រុំដែភូមិសាស្ត្រស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបានកម្លាំងនគរបាលការពារព្រំដែនកម្ពុជាឡាវចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ថិតក្នុងកំពុងសាកសួរនៅឡើយ។

នារសៀលថ្ងៃអង្គារ៍៩កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ក្រោយពីឆ្លងដែនដោយខុសច្បាប់ចូលមកកាន់ទឹកដីប្រទេសកម្ពុជាកាលពីថ្ងៃទី១៤កញ្ញា២០១៨នៅចន្លោះបង្គោលព្រំដែនលេខ០៥០និង០៥១។
ប្រភពបានឱ្យដឹងថាជនជាតិឡាវ៦នាក់នោះត្រូវបានចាប់ខ្លួនដោយកងកម្លាំងវរៈការពារព្រំដែនគោក៧០១និងកម្លាំងយោធាអនុសេនាតូចទី១ក្នុងកងអនុសេនាធំទី២នៃទី
បញ្ជាការផ្នែកសឹងរងស្រុកសៀមប៉ាង។

ក្រោយការចាប់ខ្លួនជនជាតិឡាវទាំងនោះកងកម្លាំងភាគីកម្ពុជាបានដកហូតរណាយន្តមួយគ្រឿងកាំបិតផ្គាក់២ដើមនិងចបកាប់២ដើម។
មន្ត្រីនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឱ្យដឹងថាជនជាតិឡាវទាំង៦នាក់ខាងលើទី១.ឈ្មោះថា សារ ភេទប្រុសអាយុ២០ឆ្នាំ ទី២. ឈ្មោះ កន ចៅសាយភេទប្រុសអាយុ៣១ឆ្នាំ ទី៣. ឈ្មោះ ហ៊ង ខាំភេទប្រុសអាយុ១៨ឆ្នាំ ទី៤. ឈ្មោះ លៀង វៀង ភេទប្រុសអាយុ១៨ឆ្នាំ ទី៥. ឈ្មោះ ថា នំ ភេទប្រុសអាយុ១៥ឆ្នាំ និងទី៦.ឈ្មោះ គឹម វៀង ភេទប្រុសអាយុ២០ឆ្នាំ។

ជនសង្ស័យខាងលើមានទីលំនៅភូមិជូនស្អាត ឃុំណាហ្វាំង ស្រុកខូង ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។

លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅតសៀលថ្ងៃទី១៩កញ្ញា២០១៨នេះថាជនជាតិឡាវទាំង៦នាក់កំពុងស្ថិតក្រោមការសាកសួរនៅឡើយ ប្រសិនជាពួកគាត់គ្រាន់
តែចូលមកដើម្បីកាប់ព្រៃឈើបន្តិចបន្តួចដែល
ចម្លើយអាចគិតថាជាបទល្មើសធម្មតាយើងនឹងត្រូវដោះស្រាយតាមច្បាប់ស្តីពីទ្វេភាគីរវាងប្រទេសទាំងពីរ។តែពេលនេះមិនទាន់ដឹងយ៉ាងណានៅឡើយទេ ព្រោះកំពុងសួរនាំ៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print