ពលរដ្ឋ​មតិ​ ៖​ ​ក្រុមហ៊ុន​ ជឹង​ សុភាព​ ហៅ​យាយ​ភូ​ លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ និងពោពេញដោយបទល្មើស ទេសចរណ៍ផ្លូវភេទ ធ្វើ​ឱ្យ​លោក​ យន្ត​ មីន​ អស់​ដំណែង​ដែរ​ឬទេ​ ?

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ បញ្ហា​ដ៏​ក្តៅ​គគុក​ រហូត​មាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អំពី​ការ​លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ ពី​សំណាក់​ក្រុមហ៊ុន​ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​លោក​ឧកញ៉ា​ ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​ ​ នៅ​តែ​មាន​ការ​ជជែក​គ្នា​ គ្រប់​ទីកន្លែង​ ជា​ពិសេស​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​តែម្ដង​ ។  

មជ្ឈដ្ឋាន​ជា​ច្រើន​ រង់ចាំ​ទាំង​អន្ទះសា​ ចង់​ដឹង​ថា​ តើ​បុគ្គល​ មន្ត្រី​ ឬ​ ក្រុមហ៊ុន​ណា​ខ្លះ​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ចូល​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​នេះ​ ។ 

ប្រជាពលរដ្ឋ​ នៅ​ខេត្ត​ព្រះសីហនុ​ ចោទប្រកាន់​ចំៗ​ថា​ លោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ គឺ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​បំផុត​ ចំពោះ​សកម្មភាព​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ។ 

ក្រៅ​ពី​នោះ​ មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ និង​ ក្រុមហ៊ុន​ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ជា​ភរិយា​លោក​ឧកញ៉ា​ ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​ ផង​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ឆ្នេរ​សមុទ្រ​ នេះ​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ​ ។ 

មជ្ឈដ្ឋាន​ជា​ច្រើន​ រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ផង​ ចង់​ឃើញ​កណ្តាប់​ដៃ​ដែក​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ វែក​មុខ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ចំពោះ​ការ​រំលោភ​បំពាន​ឆ្នេរសមុទ្រ​ ដ៏​សំខាន់​របស់​ជាតិ​មួយ​នេះ​ ។ 

មតិ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ លើក​ឡើង​ទៀតថា​ បញ្ហា​លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ នេះ​ តើ​នឹង​ធ្វើ​ឱ្យ​លោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ អស់​ដំណែង​ដែរឬទេ​ ? ។ 

ទោះបី​យ៉ាងណា​ រហូត​មក​ទល់​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នេះ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ នៅ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​ ករណី​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ នៅ​ឡើយទេ​ ។ 

មាត្រា​២៥៩នៃ​ច្បាប់​ភូមិ​បាល​ ឆ្នាំ​២០០១​ ចែងថា​ “ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​៥០លាន​រៀល​ ។ 

សូម​បញ្ជាក់​ថា​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នេះ​ បានដឹកនាំក្រុមការងារចុះ​ផ្ទាល់​ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​រំលោភ​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា​ អនុវត្ត​តាម​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ,​ លោក​ ជា​ សុផារ៉ា​ ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ នៅ​ចំណុច​ឆ្នេរ​ព្រែង​ត្រែង​ ភូមិ​៤​ ឃុំ​អូរ​ត្រេះ​ ស្រុកស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ​ ។ 

មន្ត្រី​បញ្ជាក់​ថា​ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ គឺ​ ដើម្បី​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ​ និង​ រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​ ។ 

ជាមួយ​គ្នា​នេះ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ សូម​អំពាវនាវ​ដល់​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ ជ្រាប​ និង​ ចៀសវាង​ សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​តទៅទៀត​។

 ប្រជាជនបានបង្ហាញពីការរិះគន់ធ្ងន់ៗ ទៅលើ លោក យន្ត មីន ក្នុងនាមជាគណះបញ្ជាការឯកភាពខេត្ត គឺមានសិទ្ធគ្រប់គ្រាន់ដឹកនាំកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ ហាមឃាត់ការចាក់ដីរំលោភយកបឹងឆ្នេរសមុទ្រនេះ។ ម្យ៉ាងទៀតចំពោះសកម្មភាពចាក់ដីនេះមានច្បាប់ ឬអត់ច្បាប់ក៏លោកអាចដឹងយ៉ាងច្បាស់ ព្រោះក្រុមហ៊ុនត្រូវសុំច្បាប់ពី អាជ្ញាធរ ជំនាញ លោកអភិបាលខេត្ត ឬបន្តទៅថ្នាក់លើទៀត ចុះហេតុអីលោក យន្ត មីន ប្រឹងធ្វើជាមន្ត្រីគ្រាប់ល្ពៅ កន្ទេលធំបន្លំដេក..? ដល់មានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន អោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តម្រូវអោយក្រុមហ៊ុន យាយភូ កាយដីវិញ ទើបចៅហ្វាយសសៃស្ពឹកបានត្រឹមនិយាយថា៖ លោកដឹងថាមានក្រុមហ៊ុនខ្មែរបានចាក់ដីរំលោភឆ្នេរនេះ..???

 មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ប្រជាជនក្នុងក្រុងព្រះសីហនុ យល់ឃើញថា៖ ការដឹកនាំរបស់លោក យន្ត មីន នៅមានកម្រិត ខ្វះការទទួលខុសត្រូវ ធ្វើអោយខេត្តទេសចរណ៍មួយនេះ ពោពេញដោយបទល្មើស ពិសេសការគ្រប់គ្រង់ជនជាតិចិនមិនគ្រប់ជ្រុងជ្រោយ បានកើតនូវអំពើឆក់ ប្លន់ ជម្រិត ការប្រើប្រាស់ឡានមានស្លាកលេខ ខម មានបនល្បែងសុីសង ស្ទើរគ្រប់សណ្ឋាគារ ក្លឹមកម្សាន្ត និងជាតំបន់ទេសចរណ៍ផ្លូវភេទ ខណះតាមក្លឹបខារ៉ាអូខេ សុទ្ធតែដាក់តាំងបង្ហាញពីនារីបំរើផ្លូវភេទ មាននារីខ្មែរ ចិន ថៃ វៀតណាមណាម និងនារីបរទេសជាច្រើនទៀតដ៏អនាធិបតេយ្យបំផុត។ ពិសេសលោក យន្ត មីន អត់មានយន្តការត្រួតពិនិត្យទីតាំងប្តូរប្រាក់របស់ក្រុមហ៊ុនចិន ដែលគ្មានច្បាប់អនុញ្ញាតពី ធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អាចជាទីតាំងចរាចរណ៍ប្រាក់បានមកពីបទល្មើសគ្រឿងញៀន បទជម្រិត សកម្មភាពកំហែងយក តាមរយះប្រព័ន្ធអិនធើណេត ការលាងប្រាក់ខ្មៅឆ្លងដែនចូលស្រុកខ្មែរ ជាដើម។

  គេទទួលស្គាល់ថា៖ ជនជាតិបរទេសមករកសុីបណ្តាក់ទុនវិយោគទុនកាន់តែច្រើន គឺធ្វើអោយខេត្តទេសចរណ៍មួយនេះរីកចម្រើន ប៉ុន្តែផ្តោតសំខាន់ក្នុងនាមគណះបញ្ជាការឯកភាពខេត្ត សួរថាលោក យន្ត មីន គាត់មានសមត្ថភាពគ្រប់គ្រងជនជាតិចិនតាមរយះត្រួតពិនិត្យរដ្ឋបាលបានដែរឬទេ..? ភាពកំសោយ ខ្វះការទទួលខុសត្រូវ បានធ្វើអោយជនជាតិក្លាយជាជនល្មើស ធ្វើសកម្មភាព ឆក់ ប្លន់ ចាប់ជម្រិត មានអាវុធប្រើប្រាស់ ពិសេសភាពច្រើនជាជនទំនើង ទាំងការបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ចែកចាយគ្រឿងញៀនតាមបណ្តាក្លឹប និងបង្ក្រាបបានក្នុងបទល្មើសជាក់ស្តែងម្តងៗចាប់បានទាំងសំបុក ដ៏ពពាក់ពពូនគ្នា មាន ចិន ខ្មែរ បរទេសមួយចំនួនទៀត។ មិនមែនការបង្ក្រាបបានច្រើនមានប្រសិទ្ធភាពជាង ការទប់ស្កាត់ពុំអោយមានបទល្មើសទេ..?

  ប្រជាជនរិះគន់ទៀតថា៖ ខេត្តព្រះសីហនុពោពេញដោយសម្រាម ទឹកស្អុយ ឆ្អេះឆ្អាប ហូរចូលសមុទ្រ ខណះការគ្រប់ប្រព័ន្ធលូ ការត្រួតពិនិត្យតាមមូលដ្ឋានគ្មានប្រសិទ្ធភាព ក្នុងនោះសូម្បីប្រជាជន ពួកគាត់លេងចង់ទៅទេសចរណ៍កំសាន្តនៅសមុទ្រខេត្តព្រះសីហនុ ។ និយាយរួមការគ្រប់ដោយ លោក យន្ត មីន គឺមានកម្រិត មិនអាចធ្វើអោយខេត្តមួយនេះរីកចម្រើន ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ជ្រុងជ្រោយឡើយ។ សមណាស់នឹងត្រូវដកតំណែង ខណះទុកមិនចំណេញ ដកចេញ ត្រូវបានគាំទ្រពីប្រជាជន ពិសេសបង្កើ់តអោយតែមានសកម្មភាពល្មើសច្បាប់ គឺលោក យន្ត មីន តែងអះអាងថា៖ នេះជាការអភិវឌ្ឍន៍រហូត និយាយរបៀបយករួចខ្លួន ខ្វះការទទួលខុសត្រូវ ដូចជាករណីយាយភូចាក់ដីរំលោភយកបឹង ឆ្នេរសមុទ្រ បើសម្តេចតេជោ ហ៊ុន សែន មិនបញ្ជាអោយកាយដីវិញ ហើយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មិនបានចុះពិនិត្យផ្ទាល់ទេ ប្រាកដណាស់ថា លោកចៅហ្វាយខេត្តរូបនេះ នឹងថាយាយភូអភិវឌ្ឍន៍ខេត្តព្រះសីហនុទៀត៕

ពីមតិប្រជាពលរដ្ឋ

  


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print