នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជាថៃម្នាក់ទៀតជនជាតិខ្មែរពីបទអ្នកចែកចាយនិងសេពថ្នាំញៀន

ចែករំលែក៖

ប៉ោយប៉ែតៈកំលាំងនគរបាលក្រុងប៉ោយប៉ែតដឹកនាំកំលាំងដោយលោកអ៊ុំសុផលអធិការក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបុរស់ពីនាក់ម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតជាជនជាតិខ្មែរពីបទចែកចាយនិងសេពគ្រឿងញៀនកាលពីម៉ោង០៧និង៤៥នាទីយបថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥នៅចំណុចកាស៊ីណូហ្គោឌិនក្រោនឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ការចុះបង្ក្រាប់គ្រឿងញៀននេះកំលាំងនគរបាលបានដកហូតវត្ថុតាងថ្នាំញៀនខេទឹកកកចំនួន១ថង់ស្មើ១ជីទូរសព្ទដៃចំនួន៤គ្រឿងប្រភេទអិនចុចពិលនិងលិខិតឆ្លងដែន១ជារបស់ជនជាតិថៃនិងប្រដាប់សំរាប់សេពមួយចំនួន។លោកអធិការក្រុងប៉ោយប៉ែតអ៊ុំសុផលបានប្រាប់ថាជនសង្ស័យទី០១មានឈ្មោះភុំវិឆ័យភេទប្រុសអាយុ២៦ឆ្នាំមានស្រុកកំណើតឃុំផ្សោតស្រុកព្រែកប្រសប់ខេត្តក្រចេះសប់ថ្ងៃរស់នៅក្នុងភូមិកើតហេតុជាអ្នចែកចាយចំណែកជនសង្ស័យទី០២មានឈ្មោះឆាតឈួយគួតថងភេទប្រុសអាយុ៤៨ឆ្នាំជាជនជាតិថៃមានទីលំនៅបាងតាផុំខេត្តភិស្នុកណេក(ថៃ)រស់នៅក្នុងភូមិកើតហេតុខាងលើជាអ្នកប្រើប្រាស។  លោកអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៨នេះថាជនសង្ស័យខាងលើក្រោយពីសមត្ថកិច្ចសាកសួធ្វើកំណត់ហេតុបានឆ្លើយសារភាពដូចសមត្ថកិច្ចចោទសួរមែនក្រោយពីកសាងសំណុំរឿងរួមនិងវត្ថុតាងថ្នាំញៀន ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕វណ្ណា

IMG-20150708-WA0030

IMG-20150708-WA0050

IMG-20150708-WA0040

...

IMG_0227

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print