ពាក្យស្លោកមួយរបស់ក្រសួងអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានពោលថា គ្មានផ្សែងបារី និងគ្រឿងស្រវឹងនៅទីលានប្រកួតទេ តែបែរជាក្រុមហ៊ុនស្រាបៀរលីអូ “LEO” បានបំពានច្បាប់ និងមើលងាយក្រសួងអប់រំយុវជន និងកីឡាយ៉ាងខ្លំាង ដោយសារបានយកស្រាបៀរលីអូលក់ឲ្យអ្នកទស្សនាផឹកស៊ីតាមអំពើចិត្តនៅទីលានប្រកួតក្នុងវិមាននៃពហុកីឡដ្ឋានជាតិមិនខ្វល់ពីសម្តីរបស់រដ្ឋមន្ត្រីក្រសួងឡើយ។ ការលក់ស្រាបៀរលីអូឲ្យអ្នកទស្សនាខាងលើនេះ មានផលប៉ះពាល់យ៉ាងខ្លំាងដល់កីឡាករប្រកួត ព្រោះបានសាយភាយក្លិនស្រាពេញទីលានប្រកួត និងប៉ះពាល់ដល់ស្មារតី ថែមទាំងអារម្មណ៍ធ្វើឲ្យពួកគេមិន មានអារម្មណ៍ប្រកួតឡើយ។ នេះមិនមែនជាលើកទី១សម្រាប់ក្រុមហ៊ុនស្រាបៀរលីអូ “LEO”របស់ថៃនោះទេ កាលប្រកួតក្នុងមណ្ឌលនីមួយៗតាមខេត្តនានាក្នុងប្រទេសកម្ពុជាក្រុមហ៊ុននេះនៅតែបំពានរហូត ដែលទង្វើរទាំងនេះ គឺជាការបំផ្លិចបំផ្លាញវិស័យកីឡាបាល់ទះរបស់កម្ពុជាទៅវិញ ហើយការជួយឧបត្ថម្ភសម្រាប់កីឡាយើងតែងតែទទួលយកបានហើយ។ ចំពោះក្រុមហ៊ុនស្រាបៀរជាច្រើនឧបត្ថម្ភវិញ ពួកគេមិនដែលយកផលិតផលរបស់គេលក់តាមទីធ្លាប្រកួតឡើង ដោយសារតែក្រុមហ៊ុនទាំងនេះ គិតគូរពីសុខភាព និងផលប៉ះពាល់ក្រុមកីឡាករ-កីឡាការិនី ចំណែកក្រុមហ៊ុនស្រាបៀរលីអូ “LEO” របស់ថៃនេះវិញ គឺចង់តែបំផ្លាញវិស័យកីឡាក្នុងប្រទេសដោយប្រយោលទៅវិញ៕