កណ្តាល ៖ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២០ កញ្ញា ២០១៨ បានសម្រេចចេញដីការឃុំខ្លួន យុវជនបែកថ្នាំវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ធ្វើឲខូចខាតដោយចេតនា” ដែលប្រព្រឹត្តនៅភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ កញ្ញា ២០១៨ តាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវកំនត់ផ្តន្ទាទោសពី៦(ប្រាំមួយ) ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០ មួយលានរៀល ដល់៤.០០០.០០០ ប្រាំមួយលានរៀល។
ជនត្រូវចោទមានឈ្មោះ ឈុន ធារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
ជនរងគ្រោះ០២នាក់ ទី០១ឈ្មោះឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីក្រសួងផែនការ និងទី០២ឈ្មោះសឿន សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជ្រៃរយោងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រកស៊ីឡានដឹកដី។
លោកអធិការបានបញ្ជាក់ថា:កាលពីវេលាកើតហេតុខាងលេី ពេលដែលជនរងគ្រោះទី១កំពុងតែលក់ដូរនៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅជិតទីនោះក្នុងសភាពបែកថ្នាំរួចហេីយបានដេីរកាន់កាំបិត ប៉ុ័ងតោមកបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនតបតទេ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហេីយបានដេីរចេញមកដល់ផ្លូវវិញបានឃេីញរថយន្តរបស់ ជនរងគ្រោះទី២ បេីកមកដល់ភ្លាម ជនសង្ស័យ បានកាន់កាំបិតឈរកាក់មុខហេីយ បានកាប់ទៅលេីគំរបម៉ាស៊ីនឡាន០១កាំបិត និងបានយកដុំឥដ្ឋតាន់គប់ បណ្តាលឲ្យរងកាខូចខាតដូចខាងលេី ៕ ឆ ដា