ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលអញ្ជើញទៅ កាន់ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋ កូរ៉េដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានាធិបតីសាធារណរដ្ឋ កូរ៉េលោក គីម យ៉ុងសាម ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
នៅក្នុងសារលិខិតរបស់សម្ដេច តេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីសាធារណរដ្ឋ កូរ៉េបានបញ្ជាក់ថា “ខ្ញុំមានសេចក្ដីក្រៀម ក្រំយ៉ាងខ្លាំងដោយបានទទួលព័ត៌មានពី ការទទួលមរណភាពរបស់លោក គីម យ៉ុងសាម អតីតប្រធានាធិបតីសាធារណ រដ្ឋកូរ៉េកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥” ។
សារលិខិតសម្ដេចតេជោបានរំលឹក ថា “ក្នុងអាណត្ដិលោកប្រធានាធិបតី គីម យ៉ុងសាម លោកបានចូលរួម ចំណែកយ៉ាងខ្លាំងក្នុងការបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរវាងព្រះរាជាណា ចក្រកម្ពុជានឹងសាធារណរដ្ឋកូរ៉េនៅឆ្នាំ ១៩៩៧ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ច សហប្រតិបត្ដិិការប្រកបដោយផ្លែផ្កា នាពេលបច្ចុប្បន្ននេះ ។
នៅក្នុងពេលដ៏ក្រៀមក្រំនេះ តាងនាម ឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំ សូមសម្ដែងនូវសមានចិត្ដយ៉ាងជ្រាល ជ្រៅ និងសូមចូលរួមចំណែករំលែកទុក្ខ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ក៏ដូចជាក្រុមគ្រួសារ របស់លោក គីម យ៉ុងសាម ចំពោះការ បាត់បង់ដ៏ធំធេងនេះ” ៕
ដោយ៖ ហេង សូរិយា