ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​ទន្លេបាសាក់​សង្ស័យ​ជា​ចោរឆក់​កាបូប​ដែល​លោត​ពីលើ​ស្ពាន​កន្លង​ទៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​ បាន​គេ​ប្រទះ​ញ​ឃើញ​អណ្ដែត​នៅ​តាម​ ដង​ទន្លេបាសាក់​ស្ថិត​ក្នុង​សង្កាត់​ច្បារ​ អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​វេលា​ ម៉ោង​១២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដែល​ករណី​នេះ​ត្រូវ​ បាន​គេ​សង្ស័យ​ថា​ ជា​សាកសព​របស់​ ចោរឆក់​កាបូប​ដែល​បាន​លោត​ពីលើ​ ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ដើម្បី​រត់គេច​ពី​ការ​ តាម​ចាប់​របស់​សមត្ថកិច្ច​ ។​

ក២

​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ សាកសព​បុរស​នោះ​ពុំ​ត្រូវ​ គេ​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ ហើយ​ សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅ​ ហើយ​និង​មាន​តែ​ខោខ្លី​និង​អាវយឺត​ដៃ​ វែង​ប៉ុណ្ណោះ​ដែល​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា​ស្លាប់​ដោយសារ​លង់ទឹក​ ។​

​ដោយ​មានការ​សង្ស័យ​ថា​ សាកសព​ ខាងលើ​ជា​សាកសព​របស់​ចោរឆក់​កាបូប​របស់​នារី​ម្នាក់​ កាលពី​យប់​ថ្ងៃ​ទី​២២​ ខែ​ វិច្ឆិកា​កន្លង​ទៅ​សមត្ថកិច្ច​បាន​ហៅ​នារី​ ជន​រង​គ្រោះជា​ម្ចាស់​កាបូប​មក​ចង្អុល​ បង្ហាញ​ ហើយ​នាង​បាន​អះអាង​ថា​ ជន​ សង្ស័យ​ដែល​ជា​អ្នក​ឆក់​រូប​គាត់​នោះ​ គាត់​ មិន​បានឃើញ​មុខ​ទេ​គ្រាន់តែ​ឃើញ​ពី​ ខាងក្រោយ​ពាក់អាវ​ពណ៌​ខ្មៅ​ដូច​សព​ អ៊ី​ប​ចឹ​ង​ដែរ​ ។​

​ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​សាកសព​ត្រូវ​បាន​គេ​នាំ​យក​ ទៅ​បូជា​នៅ​វត្ដ​ចាក់​អង្រែ​ក្រោម​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៩​ និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​លើ​ស្ពាន​ព្រះ​មុនី​ វង្ស​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ ច្បារ​អំពៅ​ មាន​ក្រុម​ចោរ​២​នាក់​បាន​ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ឈ្មោះ​ ស៊ិ​ន​ ធី​ ដែល​បាន​ជិះ​ម៉ូតូ​មក​ពី​ចូល​ រួម​ពិធី​មង្គលការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ មុង​ឌី​យ៉ា​ល់​ ។​ បន្ទាប់​ពី​ឆក់​បាន​កាបូប​ពី​ ជន​រង​គ្រោះ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ប្រទះ​នឹង​ សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ក៏​បាន​ធាក់​ ម៉ូតូ​ជនសង្ស័យ​ផ្ដួល​រួច​ក៏​ដេញចាប់​ពួក​ គេ​ ។​ ពេល​នោះ​ជនសង្ស័យ​ម្នាក់​បាន​ លោត​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ដើម្បី​ រត់គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថ​ កិច្ច​ ។​ ចំណែក​ម្នាក់​ទៀត​ក៏​បាន​រត់​ចុះ​ពី​ លើ​ស្ពាន​គេចខ្លួន​បាត់​ស្រមោល​ ៕​

ក៣

ក៤

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print