HYUNDAI ស្លាកលេខភ្នំពេញ​3A-3667 ពន្លះជាមួយ KAI ដឹក​អេតចាយរបួស​មនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃ​ទី​២១ ខែកញ្ញា​​​​​​ ឆ្នាំ២០១៨​ វេលាម៉ោង​៤និង៣០នាទី​រសៀល លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៩-២០០​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ រថយន្ត​ ១គ្រឿង​ម៉ាក​ HYUNDAI ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-3667 សណោ្តងរ៉ឺម៉ក​ដឹក​កុងតឺន័រ​ មានទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ ក៏​បានរេចង្កូតទៅ​បុក​នឹង​រថយន្ត​កូរ៉េ​ដឹក​អេតចាយ​១គ្រឿង​ ម៉ាក​ KAI ពណ៌​ ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​2AB-3503 បើកបរ​ដោយ​ឈ្មោះ​ កែវ​ សុភាព​ ភេទ​ ប្រុស​ អាយុ​ ៣២ឆ្នាំ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ នឹម​ សម្ផស្ស​ ភេទ​ ស្រី​ អាយុ​ ១៦ឆ្នាំ​ មុខរបរ​ ទិញ​អេតចាយ​ អ្នកទាំង​ពីរ​មានទីលំនៅ​ភូមិ​ត្រពាំងវែង​ ឃុំ​ត្រពាំងវែង​ ស្រុក​ដងទង់​ ខេត្ត​កំពត​ មានទិសដៅ​ផ្ទុយ​គ្នា​ បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រឡាប់​ ។

សមត្ថកិច្ចបានបង្ហើបថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស២នាក់ ឈ្មោះ​ កែវ​ សុភាព​ អ្នកបើកបរ​រថយន្ត​កូរ៉េ​ រងរបួស​ មធ្យម​ និងឈ្មោះ​ នឹម​ សម្ផស្ស​ អ្នករួម​ដំណើរ​លើ​រថយន្ត​កូរ៉េ​ រងរបួស​ មធ្យម​ អ្នកទាំង​ពីរ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ផ្ទះ​ពេទ្យ​នៅ​ភូមិ​បត់គគីរ​ ។ ចំណែកឯអ្នកបើកបរកុងទីន័របានគេខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនាំយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print