បុរសជនជាតិចិនបើករថយន្តBMWពន្លះក្បាលនាគពុះចែកទ្រូវផ្លូវ ក្រឡាប់ផ្ងាជើងទ្រ មនុស្សរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMWក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់រថយន្តបង្កក្រឡាប់ផ្ងាជើងទ្រមេឃចំណែកម្ចាស់រថយន្តបង្ករងរបួសធ្ងន់។
ហេយុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMWពណ៏សពាក់ស្លាកលេខ ភ្នំពេញ2S-0883ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាង លឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរងរបួសធ្ងន់ត្រូវបានរថយន្តសង្ក្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ  ចំណែកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់រីឯរថយន្តបង្កក្រឡាប់ផ្ងាជើងទ្រមេឃខូចខាតស្ទើតែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print