ខេត្តក្រចេះ ៖ អង្គការសមាគមអភិរក្ស សត្វព្រៃ (WCS) សហការជាមួយរដ្ឋបាល ជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វ អណ្តើក (Turtle Survival Alliance) កាលពីដើមសប្ដាហ៍នេះ បានលែងកូន សត្វកន្ធាយក្បាលកង្កែប (ឬរមិច) ដែល ជាប្រភេទរងគ្រោះជិតផុតពូជនៅលើ សាកលលោកចំនួន៥៦៥ក្បាល ឲ្យទៅ រស់នៅក្នុងទីជម្រកធម្មជាតិនៅតាមដង ទន្លេមេគង្គវិញ។
កន្ធាយក្បាលកង្កែបស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជា ប្រភេទរងគ្រោះជិតផុតពូង នៅលើសាកល លោក ខណៈចំនួនរបស់វានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គេគិតថា កន្ធាយ ក្បាលកង្កែបបានផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ ទើបបានរកឃើញ វត្តមានពួកវាម្តងទៀត នៅក្នុងបរិវេណ៤៨ គីឡូម៉ែត្រនៅតាមដងទន្លេមេគង្គចន្លោះ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
លោក ញូន ចន្ទី អ្នកសម្របសម្រួល គម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែប នៃអង្គការ WCS បាននិយាយថា៖ “ការលែងកូនកន្ធាយក្បាលកង្កែបនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំនួនសត្វ កន្ធាយក្បាលកង្កែបរស់នៅក្នុងធម្មជាតិ។
ឮលោកថា វានឹងជួយបង្កើនប្រាក់ចំណូល សម្រាប់ ប្រជាសហគមន៍ និងលើកទឹកចិត្ត ឲ្យពួកគាត់គាំទ្រ និងចូលរួមក្នុងការអភិរក្សប្រភេទសត្វនេះ ពីព្រោះគម្រោងនឹងបង់ ប្រាក់ឲ្យ សហគមន៍សម្រាប់ការយាម ថែរក្សា និងការ ពារសំបុកពងកូនរបស់ សត្វកន្ធាយក្បាលកង្កែប ៕