ភ្នំពេញ ៖ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១លើក បណ្តាលឱ្យមានអ្នកស្លាប់០៩នាក់ របួសធ្ងន់ ០៧នាក់ របួសស្រាល ០២នាក់ មិនពាក់មួកពេលមានគ្រោះថ្នាក់១៦នាក់។ ក្នុងនោះបានបណ្តាលឱ្យខូចខាតយានរួមមាន៖ ម៉ូតូ១៣គ្រឿង រថយន្ត ធុនតូច០៣ គ្រឿង រថយន្តធុនធំ០៦ គ្រឿង។
តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញទៀតថា មូលហេតុបង្កឲ្យគ្រោះថ្នាក់មានកត្តា បើកបរល្បឿន ០៣លើក មិនគោរពសិទ្ធិ ០៤លើក មិនប្រកាន់ស្តាំ ០១លើក ប្រជែង ០១លើក បត់គ្រោះថ្នាក់ ០២លើក។
៤-យានយន្តបង្កហេតុៈ ម៉ូតូ ០៦លើក រថយន្តធុនតូច ០២លើក រថយន្តធុនធំ ០៣លើក ៕
...