ទៅលេង​កម្សាន្តក្បាលឆាយ​ទឹកធ្លាក់​តា​តៃ យុវជនម្នាក់រអិល​ជើងធ្លាក់ចូល​ទៅក្នុង​ទឹកកួច​ស្លាប់

ចែករំលែក៖

ខេត្តកោះកុង៖ យុវជន​ម្នាក់ខណៈបានដើរកម្សាន្ត ជាមួយ​ក្រុមគ្រួសារដោយបានបាននាំគ្នា​ទៅលេង​កម្សាន្ត នៅ​ចំណុច​ក្បាលឆាយ​ទឹកធ្លាក់​តា​តៃ ក៏បាន​រអិល​ជើង ធ្លាក់ចូល​ទៅក្នុង​ទឹក បណ្តាលឲ្យទឹកកួច​យក​បាត់រកសពមិនទាន់ឃើញ ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃ អាទិត្យ ១៤ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០១៨ ​នៅចំណុច​ក្បាលឆាយ​ទឹកធ្លាក់​តា​តៃ ក្នុងស្រុក​កោះកុង ។

ជនរងគ្រោះ ដែល​បាន​បាត់​ខ្លួន​នោះ ឈ្មោះ សម្បត្តិ៍ ចាន់​ចាវ ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ០៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​តៃ ក្រោម​ការដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍ទោ រស់ វ៉ាន់​ថន នាយប៉ុស្តិ៍ បាន​សហការ​ជាមួយ​កម្លាំងយោធា​វរសេនាតូចលេខ ២ ក្រុមប្រឹក្សាឃុំ និង​ក្រុមគ្រួសារ​ជនរងគ្រោះ នាំគ្នាស្វែង​រក​​ជនរ​ង​គ្រោះ រហូតដល់​ម៉ោង ៩និង៣០នាទី​យប់ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ពុំទាន់​រកឃើញ​នៅឡើយ ហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​ជនរងគ្រោះ។

ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃចន្ទទី២៤ កញ្ញា ឆ្នាំ២០១៨ទៅហើយ គេនៅមិនទាន់រក ឃើញសព​អណ្តែតនៅឡើយទេ ខណៈដែលសមត្ថកិច្ច និងក្រុមគ្រួសារព្យាយាមដើររកកន្លែងទឹកហូរនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print