នាវាកម្លាំងទាហានជើងទឹកចិន ជាលើកទីមួយទៅកាន់វេណេហ្ស៊ូអេឡា ក្នុងពេលអាមេរិកត្រៀមធ្វើសកម្មភាព

ចែករំលែក៖

ជាលើកទីមួយ នាវារបស់កម្លាំងទាហានជើងទឹកចិន បានទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា បន្ទាប់ពីមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីស្វែងរកការគាំទ្រពីចិន ជួយដល់សេដ្ឋកិច្ច ប្រទេសនេះ កំពុងតែធ្លាក់ចុះ ឲ្យងើបឡើងវិញ ។

សារព័ត៌មាន ស៊ីនហួរបានផ្សាយថា៖ នាវា​ពេទ្យរបស់ទាហានជើងទឹកចិន លេខ​ ៨៦៦ បានចូលដល់កំពង់ផែ La Guaira ​ប្រទេសវេណេហ្ស៊ូអេឡា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃនៅទីនោះ។

ប្រធានាធិបតី ម៉ាឌូរ៉ូ ជាអ្នកទទួលរងការរិះគន់យ៉ាងខ្លាំង នៅពេល សេដ្ឋកិច្ច វេណេហ្ស៊ូអេឡា ធ្លាក់ចុះ​៥ឆ្នាំជាប់គ្នា បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីដើមខែកញ្ញាកន្លងមក​។ មេដឹកនាំចិន បានសន្យាថា នឹងជួយដល់ប្រទេសនេះ ដោយផ្តល់ប្រាក់ជំនួយថ្មី  ប៉ុន្តែមិនបានប្រកាសពីចំនួន ។

ជាច្រើនឆ្នាំកន្លងមក  ចិនជាសម្ព័ន្ធមិត្ត យ៉ាងជិតស្និទ របស់វេណេហ្ស៊ូអេឡា  ។ កន្លងមក ប្រទេសទាំងពីរ បានចុះហត្ថលេខា  «ឲ្យប្រាក់កម្ចីដូប្រេង » ជួយដល់ចិន ធានាប្រភពផ្គត់ផ្គង់ថាមពល។

កាលពីខែកក្កដាកន្លងមកវេណេហ្ស៊ូអេឡា ទទួលបានប្រាក់ជំនួយ ២៥០លានដុល្លារ​ពីធានាគារអភិវឌ្ឍន៍ចិន ដើម្បីជម្រុញការផលិតប្រេង ។ រដ្ឋាភិបាលវេណេហ្ស៊ូអេឡាបានយល់ព្រមទទួលនូវប្រាក់កម្ចី ៥ពាន់លានដុល្លារ ពីរ រដ្ឋាភិបាលទីក្រុង ប៉េកាំង ដើម្បីវីនិយោគ លើវិស័យប្រេង ប៉ុន្តែមកទល់ពេលនេះ វេណេហ្ស៊ូអេឡា មិនទាន់ទទួលបានគ្រប់គ្រាន់នៅឡើយ។

ការចូលទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា របស់ នាវាចិន ក្នុងពេលដែលអាមេរិក បានព្រមាន ដល់រដ្ឋាភិបាលវេណេហ្ស៊ូអេឡាថា និងមានសកម្មភាពទៅលើប្រទេសនេះ ដើម្បី បំពេញទៅតាមការចង់បានរបស់ពលរដ្ឋ ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print