រថភ្លើងបុករថយន្តស្ទួចបើកឆ្លងកាត់ផ្លូវមិនប្រយ័ត្ន

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តស្ទួចមួយគ្រឿង បើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបុរីធីធី ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុរថយន្តស្ទូច ដែលកំពុងឆ្លងកាត់ពីទិសខាងជើងទៅទិសខាងត្បូង ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកតែម្ដង ។

ករណីខាងលើនេះ ត្រូវបាននគរបាលជំនាញចរាចរក្រុងប៉ោយប៉ែតអះអាងថា ពុំមានអ្នករងគ្រោះទេ ដោយសាររថភ្លើងបើកយឺតហើយរថយន្តស្ទូចបានត្រឹមតែផ្អៀងបន្តិច ព្រោះរថយន្តឆ្លងជិតផុតទៅហើយ ។ ដើម្បីបញ្ចៀសបញ្ហាកុំឲ្យកើតមានដ ដែលៗតទៅទៀត ពេលនេះអាជ្ញាធរបានស្នើសុំឲ្យម្ចាស់បុរីនីមួយៗ ត្រូវដាក់សន្តិសុខយាមតាមចំណុចផ្លូវចូលដើម្បីធ្វើចរាចរ ឬហាមឃាត់អ្នកធ្វើដំណើរពេលមានរថភ្លើងឆ្លងកាត់ ។

ករណីខាងលើនេះដែរ លោកឈឿន ប៊ុនថា អធិការងទួលបន្ទុកចរាចរណ៍ប្រាប់តាមទូរស័ព្ទថារថយន្ត ដែលបើកឆ្លងកាត់ផ្លូវរថភ្លើងនោះជារបស់ក្រុមហ៊ុនកាស៊ីណូ ។ លោកបញ្ជាក់ថា ករណីនេះដែរ ខាងក្រុមហ៊ុនគេប្ដឹង ប៉ុន្តែមិនទាន់ដឹងថា ការប្ដឹងនោះទាមទារអ្វីឡើយ ព្រោះរថភ្លើងមិនមានការខូចខាតអ្វីនោះទេ ។

គួរបញ្ជាក់ផងដែរថា កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ គឺបុរសចំណាស់វ័យ៧២ឆ្នាំ ម្នាក់កំពុងដើររើសអេតចាយ តាមដងផ្លូវរថភ្លើងពីទិសខាងកើតត្រូវរថភ្លើង ដែលបើកបរស្របទិសមកពីកើតទូរថភ្លើងកៀរដួលរបួសក្បាលមុខបុរីធីធី ។ ជនរងគ្រោះឈ្មោះ ឈួន អាយុ៧២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មុខរបររើសអេតចាយ ។ ប្រភពថា ជនរងគ្រោះជាមនុស្សថ្លង់ ទើបស្តាប់មិនឮស្នូររថភ្លើង ឬសម្លេងស៊ីញ៉ូពីចម្ងាយ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print