មនុស្ស២នាក់ទៀតហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  របាយការណ៍ពីនគរបាល ដែលទទួលបានអោយដឹងថា ព្រឹកថ្ងៃ​ទី​២៣ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ជាង ០៧លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៥-២០៦​ ត្រង់ចំណុច​លើស្ពាន​ទឹកសាប​ ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ធុនធំ​ ១គ្រឿងម៉ាក​ DONGFENG ពណ៌​ ស​ ពាក់ស្លាកលេខ​ភ្នំពេញ​3E-0222 សណ្តោង​រុឺម៉ក​ដឹក​ថ្ម​ (អ្នកបើកបរ​មិន​ទាន់ស្គាល់​អត្តសញ្ញាណ(រត់គិចខ្លួន)​ មានទិសដៅចូលក្រុងព្រះសីហនុ​ ​បាន​បុក​ពីខាងក្រោយ​ម៉ូតូ​ ១គ្រឿង ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​តាកែវ​1M-0540 បើកបរ​ដោយ​ឈ្មោះ​ ស៊ុយ​ វណ្ណនេត​ ភេទ​ ប្រុស​ អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ភូមិ​​ត្នោត​ ឃុំ​ស្រងែ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ មានអ្នករួមដំណើរ​ម្នាក់​ភេទប្រុស( មិនទាន់​ស្គាល់​អត្តសញ្ញាណ​  ) មានទិសដៅ​ស្របគ្នា​ បណ្តាលជនរងគ្រោះដែលជិះលើម៉ូតូស្លាប់​ទាំង០២នាក់​ នៅ​នឹង​កន្លែង​កើត​ហេតុតែម្តង ។

ចំណែក​អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ រីឯវត្ថុតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print