កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ ខកការច្រៀងនៅកូរ៉េព្រោះជំងឺគ្រុនឈាម

ចែករំលែក៖

ភ្នំពេញ៖ការប្រគំតន្ត្រីដែលប្រមូលផ្តុំដោយតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា នៅលើទឹកដីនៃប្រទេសកូរ៉េ បានប្រព្រឹត្តិទៅតាមការគ្រោងទុក។ ប៉ុន្តែកូនប្រុសច្បងរបស់តារាចម្រៀងព្រាប សុវត្ថិ  បានខកខានក្នុងការចូលរួមព្រោះតែតារាចម្រៀងរូបនេះមានជំងឺគ្រុនឈាម។

​ប្រភពពីអ្នកសិល្បៈដែលបានចូលរួមកម្មវិធីប្រគុំតន្ត្រីខ្នាតធំនេះបានបញ្ជាក់ថាសុវត្ថិ ​មុន្នី​វណ្ណជាកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិខកខានក្នុងសម្តែងនៅប្រទេសកូរ៉េតាមការកំណត់ព្រោះតែតារាចម្រៀងរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺ ដែលក្រោយពីពិនិត្យរកឃើញថាកូនប្រុសច្បងរបស់ព្រាប សុវត្វិគឺមានជំងឺគ្រុនឈាម បន្ទាប់ពីប្អូនប្រុសពីរនាក់ផ្សងទៀតទើបនឹងជាសះស្បើយហើយថ្មីៗ។ ការខកខានរបស់កូនប្រុសច្បងរបស់លោកព្រាប​ សុវត្ថិក៏បានធ្វើឲ្យគម្រោងចេញមកច្រៀង និងកម្សាន្តរួមគ្នាទាំងគ្រួសារ ត្រូវបានខកខានផងដែរព្រោះតែសមាជិកគ្រួសារត្រូវនៅជួយមើលថែ។ ទោះជាយ៉ាងណាគម្រោងនៃការឡើងឆាកមិនបានលុបចោលនោះទេពោលគឺលោកព្រាបសុវត្ថិរួមទាំងកូនប្រុសទាំងពីរ និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះដ៏ទៃទៀតនៅតែបន្តការច្រៀងរាំយ៉ាងជោគជ័យជាមួយនឹងការចូលរួមច្រើនពីអ្នកទស្សនា ពិសេសពលរដ្ឋខ្មែរដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េនោះ។

 គួរបញ្ជាក់ដែរថាតារាចម្រៀង​ល្បីៗ មួយក្រុម​បាន ​ចេញដំណើរ​ទៅ​ប្រទេស​កូរ៉េ​ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២ កញ្ញា ២០១៨ ក្នុង​ដំណើរ​ចេញ​ច្រៀង​រាំ​នោះ គឺមាន​កំពូល​តារាចម្រៀង​ល្បី​លំដាប់​ប្រទេស លោក ព្រាប សុវត្ថិ អ្នកនាងពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉ាប៊ី នាយពែកមី លោក ប៉ែន ចំរ៉ុងជាដើម ក្រោមការរៀបចំរបស់លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា។ ថ្ងៃទី២៤តារាចម្រៀងទាំងអស់បានជុំគ្នាច្រៀងរាំបើកឆាកនៅ​​ទី​ក្រុង​អាន់​សាន់​ ​ ហើយ​នៅ​ថ្ងៃ​ទី២៥ នេះ តារាចម្រៀងទាំងអស់បានបន្ត​ទៅ​ច្រៀង​នៅ ទីក្រុង ​ក្វាងជូខណៈដែល​​ល្ងាច​ថ្ងៃ ២៦ តារាចម្រៀង និងក្រុមការងារទាំងអស់នឹង ត្រឡប់​មកប្រទេស​កម្ពុជា​វិញ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print