រថយន្តមែកសឺដេសបុកជាមួយរថយន្ត សូណាតាត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនយ៉ាងលឿនដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿនបានជ្រុលចង្កូតទៅបុកជាមួយរថយន្តសូណាតាដែលបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

image1

ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់ ឈនចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខមន្ទីរពេទ្យមេគង្គភ្នំពេញ តាមបណ្ដោយផ្លូវ៣១០ កែងផ្លូលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តសូណាតា ពណ៌ស្ករ ពាក់ស្លាកលេខ
AT15.2.0502 មួយគ្រឿងបើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវ៦៣ ក្នុងល្បឿនល្មម ខណៈមកដល់ផ្លូវកែងនិង
៣១០ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកមែកស័រដេស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2A-4242 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៣១០ ទិសដៅពីត្បួងទៅជើងក្នងល្បឿនយ៉ាងលឿនហើយទំនងជាម្ចាស់រថយន្តស្រវឹងស្រា ពេលមកដល់ចំណុចកើតហេតុ
មិនបន្ថយល្បឿនបានជ្រុលចង្កូតទៅបុកចំក្បាលរថយន្តសូណាតាពីចំហៀងអូសជិត១៥ម៉ែត្រទៅគៀបជាប់និងរបងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទើបមិនអាចបន្តដំណើរទៅមុខលេងរួច តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងស្ទួចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ក្រុង រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

image5

image2

image3 (1)

image4 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print