គណៈកម្មការចម្រុះសម្រេចព្រលែងសត្វក្រពើ ១ក្បាលទម្ងន់ ១៧០គីឡូក្រាមនៅកន្លែងដើមតាមការស្នើសុំពីអាជ្ញាធរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ អ្នកនេសាទបានសត្វក្រពើ១ក្បាលធំទទួលបានទឹកប្រាក់លើកទឹកចិត្តពីគណៈកម្មការចម្រុះចំនួន ៦០០ដុល្លារអាមេរិច បន្ទាប់ពីក្រុមការងារគណៈកម្មការចម្រុះដោយអញ្ជើញចូលរួមពីមន្រ្តីអង្កការ(Wildlife Alliance) សម្រេចព្រលែងសត្វក្រពើ ១ក្បាលធំទម្ងន់រហូតដល់ទៅ ១៧០គីឡូក្រាម ចូលទៅកន្លែងដើមវិញខណៈអាជ្ញាមានសមត្តកិច្ចមូលដ្ឋានឃុំថ្មដាទទូចស្នើសុំ។

គួរំលឹកផងដែរថា៖ សត្វក្រពើព្រៃភ្នំ ១ក្បាលធំទម្ងន់រហូតដល់ទៅ ១៧០គីឡូក្រាមនេះ ត្រូវបានជាប់មងប្រជានេសាទត្រីម្នាក់ឈ្មោះ មឿន មីន ភេទប្រុស នៅចំណុចទឹកស្ទឹងមេទឹក ស្ថិតក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ៕    បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print