អាសូរ! ស្ត្រីម្នាក់​ដេកស្លាប់នៅពេលមកដេកកាន់បិណ្ឌនៅក្នុងវត្ត ដោយសារមានជម្ងឺរ៉ាំរៃប្រចាំកាយ

ចែករំលែក៖

សៀមរាប៖នគរបាលស្រុកពួកបានអោយដឹងថា​ នៅចន្លោៈវេលាម៉ោង១២ និង០០នាទីយប់ដល់ម៉ោង៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ នៅចំណុចរោងបាយក្នុងវត្តស្វាយដងគរង្សី​ ហៅវត្តថ្មី​ ស្ថិតក្នុងភូមិគោកដូង​ ឃុំពួក ស្រុកពួក​ ខេត្តសៀមរាប​ មានករណីមនុស្សដេកស្លាប់១នាក់។​សាកសពជនរងគ្រោះ​ ឈ្មោះ ពេជ្រ​ សន​ ភេទស្រី​ អាយុ៦២ឆ្នាំមុខរបរធ្វើស្រែ​ រស់នៅភូមិគោកដូង​ ឃុំពួកស្រុកពួក​ បានដេកស្លាប់ខណៈរូបគាត់​ និងសាច់ញ្ញាតិបានមកដេកកាន់បិណ្ឌនៅវត្តកើតហេតុខាងលើ ។
 ក្រោយពេលទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលជំនាញយើងបានចុះទៅដល់កន្លែងកើតហេតុ​ និងពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្ម
ណ្ឌទេ។​ សមត្ថកិច្ចនគរបាលជំនាញ​បានបញ្ជាក់បន្ថែមទៀតថាតាមការបំភ្លឺរបស់ឈ្មោះ​ពេជ្រ​ សឿត​ ភេទស្រីអាយុ៦៨ឆ្នាំ ជាបង និងឈ្មោះ​ ប៉ែន​ អ៊ុន​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ជាប្តីរបស់សាកសពបានអះអាងថា៖ ប្រពន្ធគាត់(ពេជ្រសន)ធ្លាប់មានជំងឺខ្សោយបេះដូងរ៉ាំរ៉ៃតែងមានអាការៈឈឺណែនដើមទ្រូងជាញឹកញាប់ហើយការស្លាប់នេះគឺពិតជាស្លាប់ដោយខ្លួនឯងប្រាកដមែនមិនមានពាក់ព័ន្ធ​ និងបទល្មើសព្រហ្មទណ្ឌទេ។​
ក្រេាយពីការពិនិត្យសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕   ប៊ុនរិទ្ធី
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print