ខេត្តកំពង់ចាម ៖ រោងកាហ្វេមួយកន្លែងយីហោ សុខ ស្រីមុំ (ឈ្មោះខ្មែរ)ដែលមានម្ចាស់ជាស្ត្រី វៀត ណាម ជួលលក់ដូរ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើល នេះ កើតឡើងកាលពីវេលាម៉ោង០៧,២០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៥ ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មូលហេតុនៃការឆេះនេះមិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែតាមអ្នកឃើញហេតុការ មុនដំបូងឃើញមានអណ្តាតភ្លើងឆេះតិចៗចេញពីកន្លែងឆុងកាហ្វេ ខណៈដែលមានមនុស្ស៥-៦នាក់នៅក្នុងហាងកាហ្វេនោះ តែមិនបាននាំគ្នាជួយពន្លត់ទេ បែរជារត់ចេញមកក្រៅវិញ ធ្វើឱ្យអណ្តាតភ្លើងនោះកាន់តែឆាបឆេះខ្លាំងៗទៅ តែម្តង ជាមួយគ្នានេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ក៏ចុះមកបាញ់ពន្លត់ចំនួន២គ្រឿងផងដែរ ហើយក្នុងហេតុការនេះដែរមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
សម្មត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ឲដឹងថា ម្ចាស់រោងកាហ្វេរមានឈ្មោះ ម៉ាយ ស្រីមំុ អាយុ២៨ឆ្នាំ ជនជាតិ វៀត ណាម ?ស្នាក់នៅក្នុងរោងកាហ្វេរជួល កន្លែងកើតហេតុ ហើយក្រោយកើតហេតុ រត់គេចខ្លួនបាត់។ចំពោះសំភារៈដែលបាត់បង់មាន ទូរទស្សន៍ ២១ អិុញ ចំនួន២ គ្រឿង តុលក់កាហ្វេ ចំនួន៨តុ និងសំភារៈលក់កាហ្វេមួយចំនួនទៀត៕វណ្ណះ