រថយន្ត RX300 ផ្ទុះធុងហ្គាស​ឆាប​ឆេះ​របួសជនជាតិចិន ៥នាក់ ​នៅលើស្ពានធ្លាម្អម ឃុំត្នោតជុំ ស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ​រថយន្ត ១គ្រឿងម៉ាក LUXUS RX300​ ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ 2AB-4180​ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ​ក្នុងរថយន្តនោះមានក្រុម​ជនជាតិចិន​ចំនួន ៥នាក់ លុះមកដល់ចំណុចខាងលើស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យ​ឆាប​ឆេះពេញអណ្ដាត់ភ្លើងយ៉ាងសន្ធោសន្ធៅរងរបួសធ្ងន់ស្រាល​​ទាំងអស់តែម្ដង។

ករណី​ផ្ទុះធុងហ្គាសឆាបឆេះរថយន្តខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១២ និង៤០នាទីយប់ ​ថ្ងៃសុក្រ ៤រោច​ ខែភទ្របទ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧១(លើស្ពានធ្លាម្អម)​ស្ថិតនៅភូមិត្រាំ​ ឃុំត្នោត​ជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ។

ករណីខាងលើនេះរថយន្តត្រូវបានភ្លើងឆាបឆេះខ្ទេច​ទាំងស្រុង និង​បណ្ដាលឲ្យជនជាតិចិន(ប្រុស)ចំនួន ៥នាក់បាន​រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​។

ហេតុការណ៍ដដែលនោះគេឃើញសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​ចំនួន ១គ្រឿងទើបគ្រប់គ្រងស្ថានភាពបាន បច្ចុប្បន្ន​រថយន្តខូចខាត​កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្ន៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print