បេក្ខភាព ដែលលេចធ្លោជាងគេ នៅក្នុងការទទួលពានរង្វាន់ណូប៊ែលសន្តិភាព គឺជាប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជេអីន និងមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ។
ជាមួយនឹងការខិតខំដើម្បីបង្កើនសន្តិភាព នៅក្នុងតំបន់និងការលុបបំបាត់អាវុធបរមាណូនៅឧប្បទ្វីបកូរ៉េ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន និងមេដឹកនាំគីមជុងអ៊ុន កំពុងក្លាយទៅជា បេក្ខភាព ទទួលពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១៨។ នេះមិនមែនជាព័ត៌មានគួរឲ្យភ្ញើកផ្អើនោះឡើយ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ ធំៗលើពិភពលោកធ្លាប់បាន ព្យាករណ៍នាពេលកន្លងមកផងដែរ។
ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ ២០១៨នេះ នឹងត្រូវប្រកាសឈ្មោះអ្នកឈ្នះ នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៥ខែតុលា នៅទីក្រុង Oslo ប្រទេសន័រវេយ ។ ប្រាក់រង្វាន់មាន ១,៤លានដុល្លារ នឹងត្រូវប្រគល់ឲ្យ អ្នកឈ្នះ នៅថ្ងៃទី ១០ខែធ្នូឆ្នាំ២០១៨៕
...
ដោយ ៖ មែវ សាធី