ខេត្តសៀមរាប ៖ កាលពីម៉ោង១១និង៤០នាទីថ្ងៃទី២៩ខែ កញ្ញាឆ្នាំ២០១៨ នេះ រថយន្តឡិចស៊ិសRX300មួយគ្រឿងទំ នងតៃកុងងងុយដេកបានហោះទម្លាក់ខ្លួនចូលទៅត្រាំទឹកលើកជើងទ្រមេឃច្រង៉ាងតែមិនបង្ករគ្រោះថ្នាក់ដល់ អ្នកដទៃទេ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណា ត់ផ្លូវជាតិលេខ៦ក្នុងភូមិអន្លង់ ពីរឃុំត្រពាំងធំស្រុកប្រាទបាគង ។ រថយន្តគ្រោះថ្នាក់ខាងលើ ម៉ាកឡិចស៊ិសRX 300ពណ៌សកាំម៉ៃ ពាកក់ស្លាកលេខភ្នំពេញ2AN 8832។ បើកបរដោយឈ្មោះតូច គឹមលីភេទប្រុសអាយុ៦៩ឆ្នាំមានទី លំនៅភូមិទួលរការ២សង្កាត់ចាក់អង្រែភ្នំពេញ។បើកក្នុងទិសដៅពីកើតទៅ លិច។ លោកបន្តថាតាមការសាកសួរតៃកុងងងុ យដេកងោកមួយភាំងក៏រ៉េចង្កូតធ្លា ក់ផ្លូវបែបនេះតែម្តង។ ប៉ុន្តែមិនមានគ្រោះថ្នាក់ខ្លួ នឯងនិង មិនបង្ករគ្រោះ
ថ្នាក់ដល់អ្នកដទៃនោះ ឡើយ។លោកនាយរងផ្នែកបញ្ជាក់ថា ដោយគ្រោះថ្នាក់នេះបង្កដោយខ្លួ នឯង ហើយមិនបានបង្កដល់អ្នកដទៃ សមត្ថកិច្ចផ្តល់សិទ្ធិឱ្យម្ចាស់ រករថយន្តស្ទូច យកទៅជួសជុលដោយ ខ្លួនឯង៕ ប៊ុនរិទ្ធី