ស្ងាត់ៗ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធ កញ្ញា ទិញខុនដូ៦យូនីតរបស់គម្រោង ”R&FGlory” 

ចែករំលែក៖

ភ្នំពេញ ៖ ​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ទិញ​ខុន​ដូ​៦​យូ​នី​តរបស់​គម្រោង​”R&FGlory”​។​នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​អ​&​អេ​ហ្វ​ប្រ​ផឹ​ធី​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​។​

​សូមបញ្ជាក់ថា​ការទិញ​ខុន​ដូ​នេះ​ក្រោយពី​ឱក​សុគន្ធ​កញ្ញា​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​អ​&​អេ​ហ្វ​ប្រ​ផឹ​ធី​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​។​ក្នុងឱកាស​ទិញ​ខុន​ដូ​នោះ​កញ្ញា​បាន​ស្វែងយល់​អំពី​គម្រោង​នេះ​យ៉ាង​ល្អិតល្អន់​និង​បាន​ដើរ​មើល​ទីតាំង​បន្ទប់​និង​ការ​រចនា​របស់​គម្រោង​។​

​ក្នុងជំនួប​ជាមួយ​លោក​ស៊ូ​វិ​ន​សួយ​អគ្គនាយក​R&FProperty​កញ្ញា​ឱក​សុគន្ធ​កញ្ញា​បាន​និយាយថា​៖​នាង​មាន​កិត្តិយស​ណាស់​ដែល​បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាងឱ្យ​ក្រុមហ៊ុន​អ​&​អេ​ហ្វ​ប្រ​ផឹ​ធី​។​កញ្ញា​បាន​សរសើរ​នូវ​ភាពទាន់សម័យ​ឈានមុខ​ស្តង់ដារ​រស់នៅ​ជាន់ខ្ពស់​របស់​គម្រោង​ដែល​រចនា​យ៉ាង​ស្រស់ស្អាត​។​ក្នុងឱកាស​នោះដែរ​កញ្ញា​ក៏បាន​ច្រៀង​បទ​ចម្រៀង​ថ្មី​របស់​នាង​ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​។​

លោក​ស៊ូ វិ​ន​សួយ អគ្គនាយក R&F Property បានបញ្ជាក់​ថា​អ & អេ​ហ្វ បាន​អភិវឌ្ឍ​គម្រោង​ថ្មី​មួយទៀត គឺ​គម្រោង​អ​&​អេ​ហ្វ​ហ័​រ​ហ្វ៊ូ​ជា​គម្រោង​អគារ​ខ្ពស់​និង​ទាន់សម័យ​ជាងគេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​គម្រោង​ថ្មី​នេះ​គឺ​អគារ​ស្នាក់នៅ​សម្រាប់​អភិជន​ជាន់ខ្ពស់​កម្ពស់​១៧៤​ម៉ែត្រ​និង​៥៧​ជាន់​និង​មាន​ទីតាំង​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស ផ្លូវ​២៧១​និង​ផ្លូវ​៦០​ម៉ែត្រ​។​

​នៅ​ជិត​នោះ​មាន​ទន្លេ​ផ្សារ​ទំនើប​មន្ទីរពេទ្យ​សាលារៀន​ទីតាំង​ពាណិជ្ជកម្ម​និង​កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ជាច្រើន​ទៀត​។ ​គម្រោង​អ​&​អេ​ហ្វ​ហ័​រ​ហ្វ៊ូ​ក៏មាន​ស្កា​យ​បារ​(SkyBar)​ក្លិប​ហាត់ប្រាណ​សួនច្បារ​១​ពាន់​ម៉ែត្រការ៉េ​សួន​អាកាស​២៤០០​ម៉ែត្រការ៉េ កន្លែង​សម្រាក​និង​កម្សាន្ត​៕  ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print