កូរ៉េទាំងពីរចាប់ផ្តើមដោះមីន នៅតំបន់ព្រំដែនរួម ជាសញ្ញាឆ្ពោះទៅរកភាពល្អប្រសើរទាំងស្រុង

ចែករំលែក៖

កូរ៉េទាំងពីរ បានចាប់ផ្តើមដោះមីន នៅតំបន់ ស គ្មានយោធារបស់ប្រទេសទាំងពីរ ។ សកម្មភាពដោះមីនចាប់ផ្តើម ធ្វើឡើងនៅថ្ងៃទី ១ ខែតុលា តាមកិច្ចព្រមព្រៀង ថ្នាក់យោធាដើម្បីបញ្ចប់ភាពតានតឹងនៅតាមព្រំដែន ក៏ដូចជាទប់ស្កាត់ អំពើហិង្សាកើតឡើងនៅទីនេះ។

កម្លាំងទាហានប្រទេសទាំងពីរ បានសម្រេច ដោះមីន នៅតំបន់ សន្តិសុខរួម JSA គឺស្ថិតនៅតំបន់ ស.DMZ.។ មានគ្រាប់មីនជាង១លានគ្រាប់ បានបង្កៃនៅក្នុងតំបន់នោះ ធ្វើឲ្យពលរដ្ឋ និងទាហានជាច្រើន ស្លាប់ និងរងរបួស ពេលព្យាយាមឆ្លងកាត់ចំការមីនខាងលើ ។

ក្រោយជំនួបពិភាក្សា លើកទីបី រវាងប្រធានាធិបតី កូរ៉េខាងត្បូង ម៉ុន ជេអ៊ីន នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ក៏បានសម្រេច ចុះហត្ថលេខា បញ្ចាប់រាល់សកម្មភាព ចងគំនុំ បញ្ឈប់សកម្មភាពប្រឆាំងគ្នាទៅវិញទៅមក។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀត កាលពីថ្ងៃទី៣០ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសើរដល់មេដឹកនាំ គីម ជុងអ៊ុន ដោយលោកប្រកាសថា លោក និងលោកគីម ជុងអ៊ុន បានត្រូវរ៉ូវគ្នា ហើយមនោសញ្ចេតនា បានកាន់តែរីកចំរើនយ៉ាងល្អបំផុត តាមរយៈលិខិតដែលលោក ទទួលបានពីមេដឹកនាំកូរ៉េខាងជើង ។

នៅក្នុងពិធី ជួបសំណេះសំណាល នៅតំបន់ភាគខាងលិច រដ្ឋ Virginia ដើម្បីជួយដល់ មន្ត្រីក្នុងតំបន់ ក្នុងការឃោសនា ស្វែងរកសម្លេងគំាទ្រក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោកត្រាំ បន្តសរសើរដល់មេដឹកនាំ គីម ជុងអ៊ុន ជាបន្តទៀត។ លោកត្រាំបញ្ជាក់ថា «យើងត្រូវចិត្ត ថ្លើមគ្នា ។ គាត់(គីម ជុងអ៊ុន) បានសេសេរលិខិតផ្ញើមកកាន់ខ្ញុំ យ៉ាងអស្ចារ្យ»។

កន្លងមក កាលពីថ្ងៃទី ២៦ ខែកញ្ញា លោកត្រាំ បានប្រកាសថា លោកទទួលបានលិខិត ផ្សេងទៀត ពីមេដឹកនាំកូរ៉េខាងជើងផ្ទាល់ ស្តីពីក្តីសង្ឃឹមនៅក្នុង ជំនួបជាលើកទីពីរ រវាងមេដឹកនាំ អាមេរិក កូរ៉េខាងជើង។

ប៉ុន្តែក្រោយពេលដែល អាមេរិកនៅតែបន្តស្នើ ដល់បណ្តាប្រទេសនៅក្នុងអង្គការសហប្រជាជាតិ បន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនានា របស់កូរ៉េខាងជើង រិះគន់អាមេរិកយ៉ាងខ្លាំង ។

កាលពីថ្ងៃទី ៣០ ខែកញ្ញា សារព័ត៌មាន Rodong Sinmun របស់បក្សពលករកូរ៉េខាងជើង បានផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការវិវាទ» នៅក្នុងគោលនយោបាយ របស់អាមេរិក ចំពោះកូរ៉េខាងជើង ។ នៅក្នុងអត្ថបទនោះ បានបញ្ជាក់ថា អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មដឹកជញ្ជូនដល់កូរ៉េខាងជើង និងផ្នែកមួយទៀត អាមេរិកបានស្នើឲ្យពិភាក្សា ។ ចំណុចទាំងពីរខាងលើ គឺជាការវិវាទនឹងគ្នា ។

នៅក្នុងអត្ថបទវិភាគបានលើកឡើងថា បើចង់បង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង តាមបែបថ្មី និងអនុវត្តនូវការរំសាយអាវុធបរមាណូ ទាំងស្រុងនៅឧប្បទ្វីបកូរ៉េ កត្តាដំបូង គឺត្រូវតែកសាងទំនុកចិត្ត ។ ភាគីទាំងពីរ ចាំបាច់ត្រូវតែចាប់ដៃគ្នា ធ្វើការ រួមគ្នាដោះស្រាយបញ្ហា តាមដំណាក់កាល ។

រយៈពេលកន្លងមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តែងតែថ្កោលទោសអាមេរិក ថា បានរារាំងដល់ភាពរីកចំរើននៅក្នុងទំនាក់ទំនង កូរ៉េទាំងពីរ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print