ជិះគោយន្តកន្រ្តៃទៅកាន់បិណ្ឌក្រឡាប់ធ្លាក់ប្រឡាយស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ៩នាក់

ចែករំលែក៖

ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តកន្រ្តៃ​ ម៉ាកគូបូ​តា​ដឹកបងប្អូនសាច់ញាតិទៅធ្វើបុណ្យកាន់បិណ្ឌទៅវត្តកោះថ្កូវ ហើយពេល​ដល់ពាក់កណ្តាល​ផ្លូវក៏រេចង្កូតចូលប្រឡាយក្រឡាប់ខ្លួនឯង ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៩នាក់។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃ អាទិត្យ ៦ រោច ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៨​ តាមផ្លូវ​ប្រឡាយថ្មី នៅភូមិ​បឹងជ្រៃតូចកោះថ្កូវ ឃុំគារលើ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈ ​ បើកតាមផ្លូវលំក្នុងភូមិ ទិសដៅ​ពីជើង​ទៅត្បូង។

ក្រោយកើតហេតុ គោយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកមោងឫស្សី​យកទៅរក្សា​ទុក​នៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រីឯសាកសពប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ​តាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print