ដាក់​ចង្ក្រានស្ងោរដំឡូង​រួចទៅ​ជ​ញ្ជ​ត់​ត្រី​ជាមួយ​ចៅ​ ភ្លេចខ្លួន​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ លោកយាយ​កម្សត់​ ព្រមទាំង​ចៅប្រុស​ពិការ​ម្នាក់​បាន​ស្រែកហៅ​ អ្នក​ភូមិ​ឲ្យ​ជួយ​ពន្លត់ភ្លើង​ ខណៈ​បង្កាត់ភ្លើង​ដាក់​ស្ងោរដំឡូង​ រួច​ទៅ​ជ​ញ្ជ​ត់​ត្រី​ក្រឹម​នៅ​ឯ​ស្រះ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​កក់​ ឃុំ​ស្វាយ​រំពារ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង ​។​

dse (1)

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ប្រមាណ​៣​ម៉ែត្រ​កន្លះ​ គុណ​នឹង​៦​ម៉ែត្រ​ សង់​ពី​ឈើ​ប្រក់​ស្លឹក​។​ ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ឈ្មោះ​ វង​ សា​គុត​ ភេទ​ស្រី​ អាយុ​៧៧​ឆ្នាំ​ មាន​ចៅប្រុស​ពិការ​ម្នាក់​ក្នុង​បន្ទុក​ ។​

​លោកយាយ​ឲ្យ​ដឹង​ថា​ មុន​កើត​ពេល​ហេតុ​គាត់​ដាក់​បង្កាត់ភ្លើង​ស្ងោរដំឡូង​ទូក​ចោល​ហើយ​បាន​នាំ​ចៅប្រុស​ទៅ​ជ​ញ្ចា​ត់​ត្រី​នៅ​ក្នុង​ស្រះ​ក្បែរ​ផ្ទះ​ភ្លេចខ្លួន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​គ្មាន​សល់​តែ​ម្តង​ ។​ លោកយាយ​បាន​បន្ត​ថា​ នៅ​ក្នុង​អគ្គិភ័យ​នេះ​ភ្លើង​បាន​ឆេះ​សម្ភារ​មួយ​ចំនួន​ដូច​ជា​ កង់​១​មួយ​គ្រឿង​ លុយ​៥​សែន​រៀល​ ដែល​គាត់​ខំ​សន្សំ​ជា​យូរ​មក​ហើយ​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព​ និង​មើលថែ​ចៅប្រុស​ពិការ​ ។​

​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​លោកយាយ​ វង​ សា​គុត​ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​លោក​សែ​ វុ​ទ្ធី​ ក៏​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​សាកសួរ​សុខទុក្ខ​ ព្រមទាំង​បាន​នាំ​យក​អំណោយ​គ្រឿង​ឧបភោគបរិភោគ​មាន​ដូច​ជា​អង្ករ​១០០​គីឡូក្រាម​មី​យើង​៥​កេស​ត្រីខ​២​យួរ​ធុង​ទឹក​១​ទឹកត្រី​១​យួរ​ទឹក​ស៊ី​អី​វ​១​យួរ​ឆ្នាំងខ្ទះ​១​វែក​បាយ​១​ស្លាបព្រា​១​ឡូរ​ចាន​១​ឡូរ​ព្រមទាំង​ថវិកា​ចំនួន​១០០​ដុល្លារ ​៕​

dse

dse (3)

dse (4)

dse (2)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print