រថយន្តបែនដឹកដីបុកម៉ូតូកូនទាស្លាប់ស្រី្តជនជាតិអ៊ិស្លាមម្នាក់គួរឲ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅតាមបណ្តោយផ្លូវលេខ៣៦៨ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បណ្តាលឲ្យស្ត្រី ជាជនជាតិអ៊ិស្លាមម្នាក់ បែកក្បាលខ្ទេច ស្លាប់នៅនឹងកន្លែងកើតហេតុដោយសាររថយន្តបែនដឹកដីបុក ។

ស្រី្តរងគ្រោះដែលស្លាប់ដោយរថយន្តបែនដឹកដីបុកស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឈ្មោះម៉េត កក អាយុជាង ៣០ឆ្នាំ ជនជាតិអ៊ិស្លាម ជាមេផ្ទះ មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុស្រី្តរងគ្រោះបានជិះម៉ូតូកូនទាពណ៌ក្រហមតែម្នាក់ឯងដោយ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៨ពីជើងទៅត្បូង។ លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែន ដឹកដី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-8261 បានបើកទៅបុកស្ត្រីរងគ្រោះចំពីមុខបណ្តាលឲ្យ ខ្ទេចក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ប្រភពដដែលឲ្យដឹងទៀតថាក្រោយបង្កហេតុភ្លាមអ្នកបើករថយន្តបែនដឹកដីបានទុករថយន្តចោលបម្រុង រត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារភូមិ តាមចាប់បានមកវិញបញ្ជូនទៅប៉ុស្តិ៍នគរបាលព្រែកប្រា រួចបញ្ជូនទៅអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។បន្ទាប់មកបានធ្វើការវាស់វែងហើយបានយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះដោយសន្តិវិធី ព្រមទាំងប្រគល់សពជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា

ចាម២

ចាម

...

ចាម៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print