អាកាសយាននិក២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីយន្តហោះចម្បាំងប្រភេទ F-16 មួយគ្រឿងរបស់អាមេរិក បានបុកជាមួយនឹងយន្តហោះខ្នាតតូច មួយគ្រឿងទៀត ស្ថិតនៅរដ្ឋ ខារ៉ូលីណា សហរដ្ឋអាមេរិក។
មន្ត្រីយោធាអាមេរិកបានបញ្ចាក់ថា ឧប្បដិហេតុនេះថា យន្តហោះចម្បាំង បានបុកជាមួយ នឹងយន្តហោះខ្នាតតូចប្រភេទ Cessna C150 ស្ថិតនៅចំណុចមួយ ដែលមានចម្ងាយ ១៤ គីឡូម៉ែត្រ នៃភាគខាងជើងទីក្រុង ឆាឡែស្តុន របស់រដ្ឋខាងលើ។ អ្នកជិះនៅលើយន្តហោះ ខ្នាតតូច ទាំងពីរនាក់បាន បាត់បង់ជីវិត ដោយឡែកពីឡុត យន្តហោះចម្បាំងបានចុចឆ័ត្រ យោងលោតចេញពីយន្តហោះ ទាន់ពេល ទើបរួចរស់ជីវិត។
អ្នកបើកបរយន្តហោះចម្បាំង F-16 ត្រូវបានគេបញ្ជូន ទៅកាន់មូលដ្ឋានទ័ពអាកាសក្នុងតំបន់ហើយ ដោយទំនងជារូបគេគ្មានរងរបួសធ្ងន់ធ្ងរអ្វី ឡើយ។
នៅពេលនេះក្រុមអ្នកឯកទេសបានបើកការសើបអង្គេតពីមូលហេតុ នៃការបុកគ្នានេះ អាចបណ្តាលមកពីខុសបច្ចេកទេស។ យន្តហោះF-16 របស់អាមេរិកកំពុងតែពេញនិយមនៅលើទីផ្សាលក់សព្វវុធរបស់អាមេរិក ទាំងនោះហើយដែលក្រុមសើបអង្គេតត្រូវតែធ្វើឲ្យច្បាស់ ដើម្បីជាទំនុកចិត្តរបស់អតិថជន៕