សត្វឃ្មុំរាប់មឺនក្បាលវាយប្រហារយន្តហោះរុស្ស៊ី

ចែករំលែក៖

សត្វឃ្មុំរាប់ពាន់ក្បាលបានវាយប្រហារទៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងអាកាសយានដ្ឋានទីក្រុងម៉ូស្កូប្រទេសរុស្ស៊ី។
ហ្វូងឃ្មុំបានឡោមព័ទ្ធយន្តហោះ​Airbus-3របស់ក្រុមហ៊ុនអាកាសចរណ៍Rossiya នៅពេលយន្ត​ហោះបានត្រៀមលក្ខណហោះហើរទៅកាន់ទីក្រុង​Peterburg ។ សាក្សីបានឲ្យដឹងថា​ហ្វូងឃ្មុំ​បានហោះចេញពីក្រោមស្លាបយន្តហោះហើយទៅទំនៅគ្រប់ទិសទីមានមាត់បង្អួចយន្តហោះជាដើម។
រថយន្តជួយសង្គ្រោះ២គ្រឿងបានទៅកាន់កន្លែងកើតហេតុត្រៀមលក្ខណទប់ទល់ខ្លាចឃ្មុំទាំង​នោះទិចអ្នកដំណើរ ឬអាចចូលទៅខាងក្នុងយន្តហោះបាន។
បុគ្គលិកអាកាសយានដ្ឋានបានខិតខំបណ្តេញសត្វឃ្មុំចេញពីយន្តហោះយ៉ាងលំបាក់ដើម្បីឲ្យជើងហោះហើរបន្តទៅមុខក្រោយការពន្យាពេលជាង​មួយម៉ោងកន្លងមក។នេះមិនមានជាលើកទីមួយឡើងដែលមានសត្វឃ្មុំទំលើយន្តហោះបែបនេះ ។កាលពីខែមេសាឆ្នាំ២០១៥ កន្លងមកក៏មានសត្វឃ្មុំមួយហ្វូងធំទំជិតយន្តហោះ​ហើយចូលទៅក្នុងម៉ាស៊ីនយន្តហោះទៀតផង ធ្វើឲ្យយន្តហោះ​របស់ក្រុមហ៊ុនអាមេរិកមិនអាចហោះហើរបាន។
កាលពីខែតុលាឆ្នាំ២០១៤ក៏មានសត្វឃ្មុំវាយប្រហារទៅលើយន្តហោះគ្មានមនុស្សបើកនៅលើ​ដែនសមុទ្រ មីយ៉ាមីរបស់អាមេរិកធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន៕

20150708-155325.jpg

20150708-155330.jpg

20150708-155333.jpg

...

20150708-155337.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print