ឧត្តមសេនីយ៍ទោ ទៀនសោភណ័វង្សចុះសួរសុខទុក្ខវរសេនាតូចការពារព្រំដែនគោក១០៣

ចែករំលែក៖

មណ្ឌលគិរី​ ៖លោកឧត្តមសេនីយ៍ទោ​ទៀនសោភ័ណវង្សនាយរងសេនាធិការកងទព័ជើង​គោក​និងនាយការិយាល័យព្រំដែនគោកបានដឹកនាំប្រតិភូជំនាញចុះមកសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន​ . នាយទាហានរងនិងពលទាហាននៅវរសេនាតូចការពារព្រំដែន​លេខ១០៣នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីកាលពីថ្ងៃទី៨ខែកក្កដា២០១៥នេះ។

ពិធីនោះមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ត្រី​ឃិនម៉េងស្រេងមេបញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹករងមណ្ឌលគិរីរួមនិងតំណាងថ្នាក់ដឹកនាំយុទ្ធភូមិភាគទី១ជាច្រើន​នាក់​ផងដែរ។

ក្នុងឨកាសនោះលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្សបានពាំនាំការផ្តាំផ្ញើការ​សួរ​សុខទុក្ខពី​សំណាក់ឯកឧត្តម.ឧត្តមសេនីយ៍ឯកមាសសុភាមេបញ្ជាការកងទ័ពជើងគោក​ដល់​នាយ.នាយរងនិងពលទាហានវរសេនាតូចការពារព្រំដែនគោកលេខ១០៣និងបានដឹកនាំគ្រូឧទេស្ទនាមមកបើកវគ្គបណ្តុះបណ្តាលរៀនសូត្រជំនាញការពារព្រំដែនគោកផងដែរដល់នាយនិងពលទាហានដើម្បីបង្កើនចំណេះដឹងនិងមានជំនាញខាងព្រំដែនសម្រាប់បំរើការងារជូនអង្កភាពនិងប្រទេសជាតិ។

បន្ទាប់ពីបានស្តាប់បទបង្ហាញពីភូមិសាស្រ្តនិងសកម្មភាពការងាររបស់កងកម្លាំងវរ​សេ​នាតូច​ការពារព្រំដែនលេខ១០៣រួចមកលោកឧត្តមសេនីយ៍ទោទៀន សោភ័ណវង្ស​បានកោត​សសើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីនិងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោក១០៣ដែលបានខិតខំយកចិត្តទុក្ខដាក់ដឹកនាំបានល្អក្នុងការទប់ស្កាត់និង​បង្ក្រាបបទល្មើសឆ្លងដែននិងការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរជាពិសេស​ការដើរ​ល្បាតជាប្រចាំទប់ស្កាត់ជនជាតិ វៀតណាមព្រៃភ្នំដែលហៅថា(ម៉ុងតាញ៉ា)ទោះបីភូមិសាស្រ្ត​ស្មុកស្មាញពិបាកដល់កងកម្លាំងដើរល្បាតក៍ដោយក៍ធ្វើឲ្យព្រំដែនរវាងខេត្តមណ្ឌលគិរីជាមួយខេត្តចំនួន៣នៃប្រទេសវៀតណាមក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។ ដោយ ឦសាន

11692850_793344447453117_849263003_n

bb

...

DSC01822

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print