ខេត្តបាត់ដំបង៖ ភាគីថៃប្រញ៉ាប់ចូលមកសុំទោសអាជ្ញាធរកម្ពុជានិងសងថ្លៃខូចខាតលំនៅឋានប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី៩ ខែកក្កដា ស្អែកនេះ បន្ទាប់ពីប្រជាជនថៃរស់ជាប់ព្រំដែនកម្ពុជា -ថៃ បាន បាញ់កាំជ្រួចក្នុងពិធីបុណ្យសុំទឹកភ្លៀងហើយកាំជ្រួចចហោះផ្ទុះប៉ះចំដំបូលផ្ទះក្នុងដីខ្មែរជា ច្រើនគ្រាប់ក្នុងចម្ងាយជាង១ពាន់ម៉ែត្រធ្វើឱ្យមានការភ្ញាក់ផ្អើលនិងបង្កការខូចខាត់លំ នៅឋាន ប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ហេតុការកើតឡើងបែបនោះ ភ្លាម គេឃើញសមត្ថកិច្ចនិងអាជ្ញាធរកម្ពុជាបានចេញទៅអន្តរាគមន៍ទៅអាជ្ញាធរនិង សមត្ថកិច្ច ថៃទើបសកម្មភាពបាញ់កាំជ្រួចរបស់ប្រជាជនថៃធ្វើការ បញ្ឈប់។ នេះបើតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក មាស ពឿន ប្រធានស្នាក់ការទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រក តំបន់ អូររំដួល ស្រុកភ្នំព្រឹក ប្រាប់អ្នកយកព័ត៌មាន យើងឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នេះ។
ការបាញ់កាំជ្រួចរបស់ប្រជាជនថៃចូលមកក្នុងទឹកដីខ្មែរបង្កឱ្យប្រជាជនខ្មែររស់នៅក្នុង ទំបន់នោះមានការភ្ញាក់ផ្អើល គេមិនដឹងថាតើប្រជាជនថៃមានចេតនាចង់បាញ់ ចូលដីខ្មែររឺ យ៉ាងនោះទេ។ ក្នុងហេតុការណ៍នោះត្រូវគេរាយការណ៍ឱ្យដឹងថាមិនបង្កឱ្យប្រ ជាជន ខ្មែរណា ម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ ហើយមានផ្ទះប្រជាជនចំនួន១ ខ្នងប្រក់ដំបូល ស័ង្កសីរង់ការធ្លុះធ្លាយដំបូលដោយគ្រាប់កាំជ្រួចផ្ទុះធ្លាក់ត្រូវចំ។សកម្មភាពបាញ់កាំជ្រួចចូលដី ខ្មែររបស់ប្រជាជនថៃត្រូវបានប្រជាជនលើកឡើងថាសំណាងហើយកាំជ្រួចបាញ់មិនចំកន្លែងស្ថានីយ៍លក់សាំង និងផ្ទះប្រក់ស្បូវជាដើមនោះ បើប្រសិនកាំជ្រួចធ្លាក់ផ្ទុះចំគោលដៅទាំងនោះ គេមិនដឹងថាគ្រោះមហន្តរាយបង្កដោយប្រជនជាតិថៃមានទំហំនៃការខូចខាតកំរិតណានោះទេ។សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថាកាល ពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ គេឃើញកាំជ្រួចថៃមាន១១គ្រាប់បានបាញ់ចេញពីទឹក ថៃក្នុងភូមិចាក់សាន់ថ្មីឃុំខ្លងកៃធឿន ស្រុកខ្លងហាត ខេត្តស្រះកែវ បាញ់ចូលក្នុងដីខ្មែរ ចម្ងាយពី ៣០០ម៉ែត្រទៅ៦០០ម៉ែត្រ ក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលធ្វើឱ្យភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ចនិងប្រជាជនរស់នៅក្នុងទំបន់នោះ។ បន្ទាប់ពីមាន ហេតុការណ៍បែបនោះហើយសមត្ថកិច្ចកម្ពុជាក៏ចេញទៅប្រាប់ដល់សមត្ថកិច្ចនិងអាជ្ញាធរថៃ ដើម្បីស្រាវជ្រាវទើបដឹងថាប្រជាជនថៃគេបាញ់កាំជ្រួចក្នុងពិធីបុណ្យដើម្បីសុំទឹកភ្លៀង។ទន្ទឹមនោះសមត្ថកិច្ចកម្ពុជាក៏បានស្នើសុំឱ្យអាជ្ញាធរថៃនិងសមត្ថកិច្ចថៃទៅណែនាំប្រជាជនថៃកុំធ្វើបែបនេះតទៅទៀត បើសិនចង់ធ្វើពិធីសុំបាញ់កាំជ្រួចសូមបាញ់ដាក់ទៅលើភ្នំវិញ ធ្វើបែបនេះ ចៀសវាងកុំឱ្យមានបញ្ហាកើតឡើងជាលើកទី២៕ វិច្ឆិកា