ភ្នំពេញ៖ កម្លាំងការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វានបានឃាត់ខ្លួនជនជាតិចិនម្នាក់នៅក្បែរគល់ស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់- ខណ្ឌជ្រោយចង្វា កាលពីម៉ោង០៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វា និងមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជីបានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ចប្រទេសចិនស្នើសុំចាប់ខ្លួន។
ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិ ចិន ចំនួន០១នាក់ ឈ្មោះ SUO KANG ភេទប្រុស អាយុ២៦ឆ្នាំកាន់លិខិតឆ្លងដែនលេខ EB3908325។ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ