គងសម្ដីមុនចាប់ផ្តើមផឹកស៊ី ទាញពូថៅដៃកាប់របួសធ្ងន់២នាក់រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានរងនូវផ្លែពូថៅដៃហូរឈាមក៍ក្លាក់ស្រោចពេញខ្លួន ដោយសារកណ្ដាប់ដៃមិត្ត​សំលាញ់វាយកាប់ប្រហាដោយគ្មានញញើតដៃ នៅគ្រាដែលទំនាសពាក្យសម្ដីគ្នាបន្តិចបន្ទួច ខណៈកំពុងរាបចំកម្មវិធីសុីផឹកមួយជុំគ្នា។

ហេតុការណ៍កាប់ប្រហាគ្នាដោយគ្មានញញើតដៃពីសំណាក់ក្រុមក្មេងទំនើងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើតុំបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ សាំង វិសាល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ របួសចំក្បាលផ្នែកខាងលើត្រចៀកខាងស្ដាំចំនួន ១ពូថៅ និងស្មាខាងស្ដាំចំនួន ១ពូថៅដែរ(ធ្ងន់) និងទីឈ្មោះ លីម កាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ របួសចំក្បាលផ្នែកខាងស្ដាំចំនួន ១ពូថៅ និងឆ្អឹងជំនីខាងស្ដាំចំនួន ១ពូថៅ(ធ្ងន់) បច្ចុប្បន្ន អ្នកទាំង ២នាក់មានទីលំនៅភូមិ.ឃុំកើតហេតុ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនរងរបួសទាំង ២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយក្នុងទំនាសនេះមូលហេតុត្រូវបានគេរកឃើញថា មុខដំបូងជនរងរបួសទាំង ២នាក់រួមទាំងជនសង្ស័យដៃដល់ផង បាននាំគ្នាទៅផឹកសុីនៅកន្លែងផ្សេងហើយបានប៉ះទង្គេចពាក្យសម្ដីគ្នាមួយប្រាវរួចមកហើយ ដោយជនសង្ស័យដៃដល់អាក់អន់ចិត្តទើបនាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងកើតហេតុ ហើយបានរាបចំកម្មវិធីសុីផឹកជុំគ្នាបន្ត ជាអកុសលបានប៉ះទង្គេចពាក្យសម្ដីគ្នាដែលសល់ចំហាយរឿងចាស់ ធ្វើឲ្យជនដៃដល់ចិត្តស្រាលទាញពូថៅដៃកាប់យកៗម្នាក់ៗចំពីពូថៅរួចគេចខ្លួនបាត់ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានចុះស្រាវជ្រាវ និងកំពុងកំណត់អត្តសញ្ញាណជនដៃដល់រួចហើយករណីខាងលើ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print