យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័របណ្តាលឲ្យរងរបួសបាក់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ ៖យុវជនម្នាក់បានរងរបួសបាក់ដងកាបិតម្ខាងខណៈបើកម៉ូតូលឿនបុកចំពាក់កណ្តាលរថយន្តកុងតឺន័រដែលកំពុងបើកឆ្លងផ្លូវ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១០ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ហៅផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
     តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាដំបូងគេបានឃើញរថយន្តសណ្តោងកុងតឺន័របានបើកបរតាមបណ្តោយផនលូវ ២១៧ ទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុក៏បានទាញចង្កូចបត់ឆ្វេងដៃចូលក្រុមហ៊ុន ស្របពេលនោះយុវជនរងគ្រោះបានជិះម៉ូតូធន់ធំមួយគ្រឿងទិសដៅស្របគ្នាក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុកផ្ទប់រថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យយុវជនជាម្ចាស់ម៉ូតូបានរងរបួសបាក់ដងកាបិតខាងដៃស្តាំ ចំណែកម៉ូតូរងការខូចខាត។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនឹងបានសម្របសម្រួលរវាងភាគីទាំងពីរ ប៉ុន្តែដោយសារប្រកែកយកត្រូវរៀងខ្លួន សមត្ថកិច្ចជំនាញបានសម្រេចធ្វើការវាស់វែងរថយន្តកុងតឺន័រ និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយនាពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print