រថយន្ត៣គ្រឿងបុកគ្នានៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មនុស្សជាច្រើននាក់បានរួចផុតពីគ្រោះថ្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ដែលចុះទៅពិនិត្យហេតុការណ៍ គឺករណីបណ្ដាលមកពីរថយន្តទូរីស ១២កៅអី ដឹកផ្លែឈើ ទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហតុក៏បែកកង់រេចង្កូតមកខាងឆ្វេងដៃ ពេលនោះរថយន្តដឹកទំនិញយីឌុប  ទៅពីជើងទៅត្បូង ទិសដៅផ្ទុយគ្នា ឃើញឧបសគ្គនៅចំពោះមុខក៏បន្ថយល្បឿនដើម្បី ឈប់កុំឱ្យគិនទំនិញផ្លែឈើរបស់គេ ស្របពេលរថយន្តដឹកទំនិញបន្ថយល្បឿន ស្រាប់តែរថយន្តរបស់ក្រុមហ៊ុនទេសចរណ៍ Giantibis ធ្វើដំណើរទៅត្បូងទៅជើងធ្វើដំណើរផ្ទុយគ្នាវិញ បើកបរក្នុងល្បឿនលឿន បានទៅបុកចំរថយន្តយីឌុប បណ្ដាលឱ្យរថយន្តដឹកទំនិញធ្លាក់ចេញពីផ្លូវ ហើយអ្នកដំណើរនៅក្នុងរថយន្តទាំងអស់ និងអ្នកបើកបរ អត់មានអ្នករងរបួសនោះទេ គឺខូចតែតែមធ្យោបាយធ្វើដំណើរតែប៉ុណ្ណោះ។

បើតាមការបញ្ជាក់បន្ថែម ករណីនេះ គឺបង្កឡើងដោយក្រុមហ៊ុនទេសចរណ៍ Giantibis បើកបរខ្វះការប្រុងប្រយ័ត្ន ហួសល្បឿនកំណត់។

ក្រោយកើតហេតុ ករណីនេះ មធ្យោបាយធ្វើដំណើរទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕  សណ្ដោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print