មន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់យកកែវស្រាវាយក្បាលប្រពន្ធខឹងសួររឿងប្រាក់ខែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ភរិយារបស់មន្រ្តីនគរបាលម្នាក់បានរងរបួសក្បាល បន្ទាប់ពីប្តីរបស់ខ្លួនបានទាញកែវស្រាវាយក្បាល ក្នុងវង់ផឹកស៊ី បន្ទាប់ពីស្ត្រីរងគ្រោះសួរនាំរឿងប្រាក់ខែ ។ ហេតុការប្តីជាមន្រ្តីនគរបាលវាយក្បាលប្រពន្ធនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ស្រ្តីរងរងគ្រោះបានប្រាប់អោយដឹងថា រូបគាត់ឈ្មោះ ស្រស់ សុភី មានប្តីរឈ្មោះ សោម តារា អាយុ៣២ឆ្នាំពាក់ស័ក្តិ៣ គាត់បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈកាលជិត២០ឆ្នាំហើយ គាត់មានកូន៥នាក់ ស្រី៣នាក់ប្រុស២នាក់ ។

ស្រ្តីឈ្មោះស្រស់ សុភីប្រាប់អោយដឹងទៀតថា កាលយប់ថ្ងៃទី១ខែតុលា  ប្តីរបស់គាត់បានផឹកជុំមិត្តភ័ក្តិ នៅផ្ទះឈ្មោះជា  នៅពេលដែលកំពុងផឹកស៊ី រូបគាត់ជាប្រពន្ធ បានសួររកប្រាក់ខែដែល សន្យាថានឹងអោយគាត់ ។ ពេលសួររួចប្តីរូបនេះខឹងសម្បាយ៉ាងខ្លាំង ទប់កំហឹងមិនបានក៍ស្ទុះយកកែវស្រាដែលកំពុងផឹកវាយមកលើក្បាលរបស់គាត់បណ្តាលអោយរងរបួសតែម្តង ។

ដោយសារតែខឹងខ្លាំងពេក ពេលទៅផ្ទះប្តីរឈ្មោះសោម តារ៉ានេះ​បានប្រើហឹង្សមកលើរូបគាត់ទៀត គឺបានទាញកាំបិតដេញកាប់ពួកគាត់ធ្វើអោយគាត់ភ័យយ៉ាងខ្លាំង ។ ក្រោយពេលកើតហេតុ គាត់បានទូរស័ព្ទប្តឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ និង កម្លាំងកងរាជាអាវុធហត្ថដែរ ប៉ុន្តែសមត្ថិកិច្ចបានជួយដោះស្រាយជូនគាត់នោះទេ គ្រាន់តែប្រាប់ថា​ ចាំព្រឹកឡើងអោយដាក់ពាក្យបណ្តឹងទៅ ។

ស្រ្តីរងគ្រោះរូបនេះបានប្រាប់ថា សកម្មភាពអំពើហឹង្សា របស់ប្តីរបស់គាត់នេះ ច្រើនលើកច្រើនសារមកហើយ វាយធ្វើបាបគាត់មិនដែលលោះថ្ងៃនោះទេ ពេលណាមួយនោះ បានលើកទឹកស៊ុបជះមកលើគាត់ បណ្តាលអោយរលាកគាត់ពេញមុខនិងខ្លួន ដែលមានស្នាមរបួសរហូតដល់សព្វថ្ងៃនេះ ។ ហើយរាល់ដងក៍ធ្លាប់ជូនដំណឹងទៅសមត្ថកិច្ចផងដែរ ប៉ុន្តែសមត្ថកិច្ចនៅតែមិនអើពើររឿងនេះដដែល ។

ពេលនេះគាត់ស្នើអោយលោកស្នងការ និង ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍រូបគាត់ផង បើពុំដូចនេះទេ រូបគាត់និងប្រឈមបញ្ហាអំពើហឹង្សាខ្លាំងជាងនេះទៅទៀត ដោយសារតែប្តីប៉ូលីស័ក្តិ៣របស់គាត់ វាយធ្វើបាប ៕ ចន្ថា         

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print