ព័ត៌មានជាតិ, ព័ត៌មានថ្មី ៩ខែ ឆ្នាំ ២០១៨ ក្រសួងការពារជាតិសម្រេចភារកិច្ចជូនជាតិបានជាច្រើន ចែករំលែក៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ សម្តែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ក្នុងដំណេីរការអនុវត្តការងារបានរលូន មុឺងម៉ាត់ ម៉ត់ចត់ក្នុងពេលប្រគល់ទទួលភារកិច្ចនិងបំពេញបន្ថែមក្នុងរយះពេល ៩ ខែឆ្នាំ ២០១៨ដែលកងយោធពលខេមរភូមិន្ទ(ខ.ភ.ម )ខិតខំសម្រេចបានគួរជាទីមោទនៈ ។ សម្តេចពិជ័យសេនាថ្លែងដូចច្នេះក្នុងកិច្ចប្រជុំបូកសរុបការងារ ៩ និងដាក់ចេញទិសដៅត្រីមាសទី ៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃ អង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥ ៦២ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំក្រសួងការពារជាតិ ។ សម្តេចពិជ័យសេនា ទៀ បាញ់បន្តទៀតថា កិច្ចការមានច្រេីនរយៈពេល ៩ ខែ ដូចជាការរៀបចំបោះឆ្នោត ពីរដង ព្រឹទ្ធសភា រដ្ឋសភា ជាកិច្ចការនយោបាយ ។ ក្នុងនោះខេត្តសៀមរាបយេីងដេីរស្មើគ្នាបានល្អ ក្នុងការផ្លាស់ប្តូរថ្មីពីអណត្តិទី ៥ចូលទី៦ ទទួលការគាំទ្រ ពីប្រជាពលរដ្ឋ មានការផ្លាស់ប្តូរតម្រូវតម្រឺម ចុងអណត្តិចាស់ ចូលដេីមអណត្តិថ្មី អ្វីសំខាន់ត្រូវបំពេញបន្ថែម ក្នុងរបាយការណ៍ បូកសរុបត្រឹមត្រូវនិងពិតបា្រកដ។ ជាបន្តបន្ទាប់ក៏មានមតិលេីកឡេីងពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិអគ្គបព្ជាាការ (ខ.ភ.ម) ស្ថាប័នជំនាញ បំពេញបន្ថែមក្នុងរបាយការណ៍កាន់តែសុីជម្រៅថែមទៀត លេីជំនាញផ្សេងដែលមានការពាក់ព័ន្ធដូចជាបព្ហាា ធានាសម្ភារៈបច្ចេកទេសគ្រឿងបំពាក់ពិសេសគឺការត្រៀមលក្ខណៈសម្ពោធវិមានឈ្នះ ឈ្នះ ដែលត្រូវរៀបចំ នាចុងឆ្នាំ ២០១៨ គ្រប់ផ្នែក គ្រប់ថ្នាក់ ពាក់ព័ន្ធត្រូវបំពេញ ការងារទាំងនោះដោយទទួលខុសតាមមុខការរៀងៗខ្លួន ។ ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់ឋាន្តរស័ក្តិ ជូននាយឧត្តមសេនីយ៍ ប៊ុន លេីតរដ្ឋលេខាធិការក្រសួងការពារជាតិក្រោយពេលឯកឧត្តម ត្រូវបានព្រះមហាក្សត្រប្រមុខរាជរដ្ឋាភិបាល អណត្តិទី ៦ តែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិផងដែរ ៕សុខដុម ចែករំលែក៖