កីឡាករ​ឡុ​ង​ សំណាង​ ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ TIFFY​ SUPER​ FIGHT​ ជាមួយ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ វគ្គ​ផ្ដាច់ព្រ័ត្រ

ចែករំលែក៖

​ភ្នំពេញ៖ កីឡាករ​ ឡុ​ង​ សំណាង​ ជា​ សិស្ស​គុន​លោក​ឡុ​ង​សាល​វ័​ន្ដ​ត្រូវ​ឡើង​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ មក​ពី​ខេត្ដ​សៀម​ ដណ្ដើម​ខ្សែ​ ក្រវាត់​ និង​គ្រង​តំណែង​ជើងឯក​ TIFFY​ SUPER​ FIGHT​ ក្នុង​ប្រភេទ​ទម្ងន់​៦០​ គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ខេត្ដព្រៃវែង​ត្រូវ​ប្រកួត​ជាមួយ​កីឡា​ ករ​ ញ៉េ​ សិទ្ធ​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ ដែល​ជា​សិស្ស​រួម​គ្រូ​នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​០១៥​ នៅ​លើ​សង្វៀន​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​អា​រី​ណា​ ។​

rdw (2)

​ជំនួប​ប្រកួត​រវាង​កីឡាករ​ ឡុ​ង​ សំណាង​ នឹង​ កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ នៅ​វគ្គ​ផ្ដាច់​ ព្រ័ត្រ​នេះ​ត្រូវ​បាន​អ្នក​ទស្សនា​លាន់​ម៉ាត់​សរសើរ​តាំងពី​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ បន្ទាប់​ពី​ពួក​ គេ​បាន​វាយ​ឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នោះ​ ។​

​តាម​របាយការណ៍​របស់​គណៈ​កម្ម​ ការ​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​សង្វៀន​ ប្រដាល់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ កីឡាករ​ផៃ​ គឹ​ម​ហឿ​ត​ ពេល​ ប្រកួត​នៅ​វគ្គ​ជម្រុះ​ចំនួន​៤​ដំណាក់កាល​កន្លង​ទៅ​គេ​វាយ​ឈ្នះ​ទាំង​៤​ប្រកួត​ក្នុង​នោះ​ ជំនួប​ប្រកួត​ជុំ​ទី​១-​គឹ​ម​ហឿ​ត​ វាយ​ឈ្នះ​ កីឡាករ​ ឈាន​ រស្មី​ របស់​ក្លិប​រាជសីហ៍​ ខេត្ដរតនគិរី​ដោយ​ពិន្ទុ​។​ ជុំ​ទី​២-​ផៃ​ គឹ​ម​ ហឿ​ត​ វាយ​ឈ្នះ​កីឡាករ​ សេក​ ចាន់​រាជ​ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ដសៀមរាប​ ដោយ​ពិន្ទុ​,​ ជុំ​ទី​៣-​ផៃ​ គឹ​ម​ហឿ​ត​បាន​បន្ដ​ វាយ​ឈ្នះ​កីឡាករ​ ឃី​ម​ សា​វ៉េ​ត​ មក​ពី​ ក្លិប​ព្រះខ័នរាជ្យ​ដោយ​ពិន្ទុ​និង​ប្រកួត​ចុង​ ក្រោយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ផៃ​ គឹ​ម​ហឿ​ត​ បាន​វាយ​ឈ្នះ​កីឡាករ​ ញ៉េ​ សិទ្ធ​សិស្ស​លោក​ អេ​ភូ​ថង​ដោយ​ពិន្ទុ​ ។​

​របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ឱ្យ​ ដឹង​ទៀត​ថា​ សម្រាប់​កីឡាករ​ ឡុ​ង​ សំណាង​ សិស្ស​លោក​ ឡុ​ង​ សាល​វ័​ន្ដ​ ក៏​មិន​អន់​ ជាង​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ នោះ​ដែរ​ ដោយ​៤​ប្រកួត​របស់​គេ​គឺ​វាយ​វាយ​ឈ្នះ​កីឡាករ​ម៉​ន​ គឹ​ម​ឡុ​ង​ ក្លិប​ការិយាល័យ​ ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​ ។​ លើក​ ទី​២-​វាយ​ឈ្នះ​ កីឡាករ​ផុ​ន​ ផុល​ ក្លិប​ តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិ​ន្ទ្បុ​លើក​ទី​៣​ វាយ​ឈ្នះ​កីឡាករ​ ថន​ ភឿ​ត​ របស់​ក្លិប​ ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ​និង​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ សំណាង​ វាយ​ឈ្នះ​កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ខេត្ដព្រៃវែង​ដោយ​ពិន្ទុ​ ។​

​សម្រាប់​ជ័យ​លា​ភី​លេខ​៣​និង​លេខ​៤​ តម្រូវ​លើ​កីឡាករ​ ញ៉េ​ សិទ្ធ​ អ្នក​ប្រដាល់​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ប៉ះ​ជាមួយ​កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ខេត្ដព្រៃវែង​ ដែល​គេ​ដឹង​ថា​ពួក​គេ​ទាំង​២​នាក់​ជា​មិត្ដ​ រួម​គ្រូ​ ។​

​គួរ​រំលឹក​ថា​ សម្រាប់​ប្រាក់​រង្វាន់​កម្ម​ វិធី​ប្រដាល់​ជើងឯក​ខ្សែក្រវាត់​ TIFFY​ SUPER​ FIGHT​ ទម្ងន់​៦០​គីឡូក្រាម​ នេះ​កីឡាករ​ដែល​ដណ្ដើម​បាន​ចំណាត់​ ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ខ្សែក្រវាត់​ចំនួន​១​ពានរង្វាន់​១​អម​ជាមួយ​ទឹកប្រាក់​ចំនួន​៤.០០០​ដុល្លារ​,​ ចំណាត់ថ្នាក់​លេខ​២​ ទទួល​បាន​ពាន​តូច​១​និង​ប្រាក់​រង្វាន់​ចំនួន​២.០០០​ដុល្លារ​,​ ចំណាត់ថ្នាក់​លេខ​៣​ ទទួល​បាន​ពាន​តូច​១​អម​ជាមួយ​ប្រាក់​ រង្វាន់​ចំនួន​៧៥០​ដុល្លារ​ និង​លេខ​៤​ទទួល​ បាន​ថវិកា​ចំនួន​៥០០​ដុល្លារ​ ៕

rdw (1)

rdw

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print