ឆក់ទូរស័ព្ទដៃ បានហើយតែ រត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្វ័ដៃពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះរត់តែរត់មិនរួចត្រូវបានជនរងគ្រោះនិងកម្លាំងប្រជាការពាខណ្ឌដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ចំណុចម្តុំដងនង្គ័ល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះឈឿង ហៃវាសនា ភេទប្រុសអាយុអាយុ ២៦ ឆ្នាំមុខរបរមិនពិត ប្រាកដ​ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះឃឿន ឆេងលាប ភេទស្រីអាយុ២០ឆ្នាំ មុខរបរនិស្សិតស្នាក់នៅព្រៃព្រីង ជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក = IPhone 6Plus ពណ៍ខ្មៅ ។
តាមប្រភពត័មានបានឲ្យដឹងថាមុនពេលកើតហេតុនារីដែលជាជនរងគ្រោះបានធ្វើរដំណើរដោយម៉ូតូក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវសហព័ន្ធរូស្សីលុះមកដល់ចំណុចកើតហេតុខាងលើ៍ជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FY 0330 មកពីក្រោយក៍ធ្វើរសកម្មភាពឆក់ទូរសព្វ័ពីជនរងគ្រោះតែម្តង។
ក្រោយពេលឆក់បាននារីដែលជាជនរងគ្រោះបានដេញតាមពីក្រោយ ខណះពេលនោះក៏មានកម្លាំងប្រជាការពាខណ្ឌពោធិ៍សែនជ័យកំពុងនៅក្បែរនោះក៏បានជួយដេញរហូតមកដល់ចំណុចផ្លូវជាតិលេខ៤ទល់មុខនិងការ៉ាសាំងPTT ខាងលិចរង្វង់មូលចោមចៅទើបឃាត់បានតែម្តង ទើបរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ចោមចៅ៣មកយកជនសង្ស័យទៅសួរនាំចំណែកសម្ភារះប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ នៅប៉ុស្តិ៍នគរបាល ចោមចៅទី៣ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print